អន្តរជាតិ

ឆ្កែមួយក្បាលមានអាយុវែងជាងគេដល់៣១ឆ្នាំជាប់កំណត់ត្រាពិភពលោក

ដោយ៖ សហការី

ពិតជាមិនធម្មតាមែន ឆ្កែ Bobi អាយុ ៣១ឆ្នាំ ជាប់កំណត់ត្រាជាឆ្កែដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោក។

កាលពីពេលថ្មីៗនេះម្ចាស់ឆ្កែ Bobi បាននិយាយថា សត្វឆ្កែដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោក បានឈានចូលវ័យ ៣១ឆ្នាំហើយ។ គាត់បានរៀបចំធ្វើខួបកំណើតឲ្យឆ្កែដែលមានអាយុវែងរបស់គាត់ យ៉ាងសប្បាយរីករាយនៅព័រទុយហ្គាល់។ ម្ចាស់ឆ្កែរូបនេះបានឲ្យដឹងដែរថា Bobi ដែលជាពូជឆ្កែ Rafeiro do Alentejo កើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៩២ វាត្រូវបានជាប់ឈ្មោះក្នុងកំណត់ត្រា Guinness World Records ជា “ឆ្កែដ៏ចំណាស់ជាងគេ” នៅលើពិភពលោកមិនធ្លាប់មានពីមុនមក។

ម្ចាស់របស់ឆ្កែមានឈ្មោះ Leonel Costa មានអាយុ ៣៨ឆ្នាំ បាននិយាយថា សម្រាប់ពេល វេលាដ៏សប្បាយរីករាយ នៃពិធីខួបកំណើតរបស់ Bobi នៅក្នុងភូមិ Conqueiros កាលពីថ្ងៃសៅរ៍។ ឆ្កែឈ្មោលដ៏ចំណាស់មួយនេះ​បានធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី ដើម្បីទទួលអ្នកគាំទ្រ និងមិត្តភក្តិចំនួន ១០០នាក់ រួមទាំងអ្នកចូលរួមមកពីប្រទេសផ្សេងៗទៀត មកចូលរួមក្នុពិធីខួបកំណើតរបស់វា។

Bobi ត្រូវបានគេប្រទះឃើញកាលពីឆ្នាំ ២០១៦ វាជាពូជឆ្កែដែលរស់នៅបានយូរជាងគេ រួមទាំងមេរបស់វាមានឈ្មោះថា Gira ដែលរស់នៅរហូតដល់អាយុ ១៨ឆ្នាំ ក៏បានជាប់កំណត់ត្រា Guinness World Records ផងដែរ។ Costa បានប្រាប់ Guinness ថា “មេរបស់ឆ្កែ បុបប៊ី ត្រូវបានចាត់ទុកដូចជាសមាជិកម្នាក់ក្នុងគ្រួសាររបស់យើង តែជាអកុសលវាមិនមានវត្តមាន​ដល់ថ្ងៃនេះទេ។

គួររំលឹកថាថ្ងៃខែឆ្នាំកំណើតរបស់ Bobi ត្រូវបានបញ្ជាក់ដោយសេវាកម្មពេទ្យសត្វ នៃទីក្រុង Leiria រួមជាមួយទិន្នន័យ​ជាមូលដ្ឋាន​របស់សត្វចិញ្ចឹម ដែលគ្រប់គ្រងដោយរដ្ឋាភិបាល SIAC។ មានការកត់សម្គាល់មួយថា Rafeiro do Alentejos ជាពូជឆ្កែចិញ្ចឹមដែលមានអាយុជាមធ្យមចាប់ពី ១២ឆ្នាំឡើងទៅ៕