ចំណេះដឹង

ក្លិនសប៊ូធ្វើពីផ្លែដូងអាចជួយបណ្តេញសត្វមូសចង្រៃឲ្យចេញឆ្ងាយបាន

ដោយ៖សហការី

កាលពីថ្ងៃពុធទស្សនាវដ្តីវិទ្យាសាស្ត្រ iScience បានចេញផ្សាយនូវសេចក្តីសន្និដ្ឋានថាសាប៊ូមានក្លិនដូងជាក្លិនដ៏សាកសិទ្ធិមួយដែលអាចបណ្តេញសត្វមូសបាន។

“មនុស្សម្នាក់ៗមានក្លិនខុសៗគ្នាទោះបីជាបានដុសសាប៊ូរួចក៏ដោយសភាវៈសេរីរវិទ្យារបស់មនុស្សនឹងរបៀបរស់នៅដូចជាកាញ៉ាំអាហារ និងទីកន្លែងដែលអ្នកបានទៅ សុទ្ធតែធ្វើឲ្យជាប់ក្លិនរបស់អ្នក” សហនិពន្ធ និងជីវវិទូ Chloé Lahondère បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះថា”សាប៊ូអាចធ្វើឲ្យយើងធុំក្លិនផ្សេងៗពីគ្នាដោយសារតែមានការផ្សំសារធាតុគីមីថែមទាំងមានបំរែបំរួលក្នុងការបំភាយសារធាតុផ្សំដែលផលិតឡើងដោយធម្មជាតិ”។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Virginia Tech បានវិភាគអំពីក្លិនគីមីដែលជះក្លិនចេញពីខ្លួនអ្នកចូលរួម ៤ នាក់មុន និងក្រោយពេលដុសសម្អាតខ្លួនជាមួយនឹងសាប៊ូ ៤ ប្រភេទផ្សេងៗគ្នា។

ពួកគេក៏បានសិក្សាពីលក្ខណសម្បត្តិក្លិនរបស់សាប៊ូ ដោយកំណត់សារធាតុគីមី ៤ ប្រភេទផ្សេងៗគ្នាដែលមានក្លិនទាក់ទងនឹងមូសដោយសាមានសារធាតុគីមី ៣ ប្រភេទ ដែលបង្កើតជាក្លិនអាចបណ្តេញមុសចេញបាន។

អ្នកនិពន្ធនិងជាអ្នកជំនាញខាងសរសៃប្រសាទ Clément Vinauger បានថ្លែងថា “យើងគួរកត់សំគាល់ចំពោះអ្នកដែលមិនលាងសម្អាតខ្លួនដោយសាប៊ូដែលមានក្លិនសារធាតុគីមីគឺអ្នកទាំងនោះកាន់តែមានភាពទាក់ទាញដល់មូសចំណែកការដុសលាងខ្លួនដោយប្រើសាប៊ូដែលមានសារធាតុគីមីអាចជាថ្នាំសំលាប់មូស ឬក៏មានក្លិនដែលអាចបណ្តេញមូសបាន” ។

Dial, Dove, Native និង Simple Truth គឺជាប្រភេទសាប៊ូទាំងបួនដែលប្រើប្រាស់សម្រាប់ការដកពិសោធន៍។

អ្នកចូលរួមបានលាងដៃម្ខាងជាមួយសាប៊ូ ហើយទុកដៃម្ខាងទៀតដោយមិនប៉ះពាល់សាប៊ូ ហើយគ្របវាជាមួយនឹងដៃអាវនីឡុង ដំណើរការនេះត្រូវបានដកពិសោធន៏ជាមួយសាប៊ូគ្រប់ប្រភេទម្តងមួយៗ។

មួយម៉ោងក្រោយមក អ្នកស្រាវជ្រាវបានដាក់ដៃអាវនីឡុងទៅក្នុងពែងដែលគ្របដោយសំណាញ់ដែលមានមូស Aedes aegypti មុសប្រភេទនេះអាចចម្លងជំងឺ គ្រុនលឿង Zika និងគ្រុនឈាម។

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ឲ្យដឹងថាក្លិនក្រអូបរបស់សាប៊ូដែលបានប្រើប្រាស់ហើយមានប្រភពមកពីរុក្ខជាតិ ឬច្នៃតាមរុក្ខជាតិអាចធ្វើឲ្យមូសច្រឡំថាជាទឹកដមរុក្ខជាតិ។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ការលាងសម្អាតជាមួយនឹង Dove និង Simple Truth បានបង្កើនភាពទាក់ទាញរបស់មូស ខណៈដែលសាប៊ូធម្មជាតិមានប្រសិទ្ធភាពក្នុងការបណ្តេញមូស។

សារធាតុ​គីមីប័រ​បនរបស់​អាម៉េរិក​​ដែល​​មានសមាសធាតុ​​ដូចក្លិន​ដូង​មានលក្ខណពិសេសរ។

Vinauger បាននិយាយថា “ការសិក្សាកន្លងមកបានរកឃើញថាមូសមិនចូលចិត្តផលិតផលដែលមានក្លិនដូងដូច្នេះការធានាឲ្យមានសុវត្ថិភាពបំផុតនៅពេលនេះគឺយើងត្រូវប្រើផលិតផលទាំងនោះ”។

គាត់បាននិយាយថា “ជាមួយនឹងល្បាយសារធាតុ​គីមីទាំងនេះគឺយើងគ្រាន់តែបញ្ចូលសារធាតុគីមីដែលមានសារសំខាន់ទាំងនោះទៅក្នុងផលិតផលជាការស្រេច” ។

“ខ្ញុំនឹងជ្រើសរើសសាប៊ូក្លិនដូង ប្រសិនបើខ្ញុំចង់កាត់បន្ថយភាពទាក់ទាញមូស”៕