អន្តរជាតិ

ហ្សេឡិនស្គីរំភើបខ្លាំងនឹងទទួលបានជំនួយប្រព័ន្ធការពារដែនអាកាសច្រើនគ្រឿងពីអង់គ្លេស

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានសំដែងក្តីរំភើបយ៉ាងខ្លាំងនៅពេលបានមកដល់ចក្រភពអង់គ្លេស ស្វែងរកបានជំនួយប្រព័ន្ធការពារដែនអាកាសរាប់រយគ្រឿង។

Zelensky បានមកដល់ចក្រភពអង់គ្លេសដើម្បីជួបជាមួយនាយករដ្ឋមន្រ្តី Sunak។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ប៊ីប៊ីស៊ី។ លោកហ្សេឡិនស្គីបាននិយាយនៅលើ Twitter ថា “ចក្រភពអង់គ្លេសគឺជាអ្នកដឹកនាំនៅពេលនិយាយអំពីការពង្រីកសមត្ថភាពរបស់យើងនៅលើដី និងនៅលើអាកាស។ កិច្ចសហប្រតិបត្តិការនេះនឹងបន្តនៅថ្ងៃនេះ”។ តាមការបញ្ជាក់ដោយវិមានDowning Street ចក្រភពអង់គ្លេសនឹងបញ្ជាក់ “រាប់រយគ្រឿង” នៃកាំជ្រួចការពារដែនអាកាស និងយន្តហោះគ្មានមនុស្សបើក ដើម្បីជួយការពារប្រទេសអ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Zelensky ទៅ​កាន់​ចក្រភព​អង់គ្លេស​នឹង​ក្លាយ​ជា​ការ​ឈប់​សម្រាក​ទី​បួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប ​ដែល​រួម​មាន​ការ​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស ប៊ែរឡាំង និង​រ៉ូម។ អ៊ុយក្រែនទទួលបានកញ្ចប់ជំនួយការពារជាតិថ្មីមួយ​ដែលមានតម្លៃ ២.៦ពាន់ផោន ២.៤ពាន់លានអឺរ៉ូពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Berlin ជាមួយអធិការបតី Olaf Scholz កាលពីថ្ងៃអាទិត្យ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា