សេដ្ឋកិច្ច

ឥណ្ឌាប្រកាសបញ្ចេញលុយ១០ពាន់លានដុល្លារលើកទឹកចិត្តការផលិតបន្ទះឈីប

ដោយ៖តុលា

ឥណ្ឌាចាប់បើកដំណើរការអនុញ្ញាតដល់ក្រុមហ៊ុនមានសិទ្ធិដាក់ពាក្យស្នើសុំកញ្ចប់ថវិការហូតដល់១០ពាន់លានដុល្លារ សម្រាប់ការលើកទឹកចិត្តការផលិតបន្ទះឈីប។

ប្រទេសឥណ្ឌាគ្រោងនឹងបើកដំណើរការពាក្យសុំឡើងវិញនូវទឹកប្រាក់ចំនួន១០ ពាន់លានដុល្លារក្នុងការលើកទឹកចិត្ត និងជំនួយដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីប ខណៈដែលគម្រោងដែលបានប្រកាសពីមុនកំពុងចំណាយពេលយូរពេក។នេះបើយោងតាមសារព័ត៌មាន Bloomberg News បាននិយាយកាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះ។

របាយការណ៍នេះបាននិយាយថា ប្រទេសឥណ្ឌាកំពុងរក្សាដំណើរការនេះបើកចំហ ដោយបញ្ចប់ជាមួយនឹងតម្រូវការរយៈពេល ៤៥ ថ្ងៃមុនដើម្បីដាក់សំណើ។ របាយការណ៍បាននិយាយទៀតថាប្រទេសអាស៊ីខាងត្បូងឥឡូវនេះគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដាក់ពាក្យសុំម្តងទៀតហើយត្រូវបានកំណត់ថានឹងទទួលយកពាក្យសុំរហូតដល់ថវិកាចំនួន១០ពាន់លានដុល្លារក្នុងការលើកទឹកចិត្តទាំងអស់។

ស្ថាប័នក្រុមហ៊ុនដែលដាក់ពាក្យ រួមមាន៣ក្រុមហ៊ុន ទី១គឺ Vedanta Resources Ltd និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ (2317.TW) និងក្រុមហ៊ុនដែលរួមមាន Tower Semiconductor Ltd (TSEM.TA) ។ កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន Vedanta និង Foxconn ដែលមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីវិនិយោគទឹកប្រាក់ ១៩.៥ ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីប semiconductor។

មូលហេតុដែលប្រទេសឥណ្ឌាបានប្រកាសពីការលើកទឹកចិត្តនេះ គឺដើម្បីជួយធ្វើឱ្យប្រទេសនេះក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីលើពិភពលោក៕

ប្រភព៖ REUTERS