អន្តរជាតិ

សហភាពអឺរ៉ុប៖ ទាហានអ៊ុយក្រែនតិចជាង ១៥០០០ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមជាមួយរុស្ស៊ី

របាយការណ៍ចារកម្មសហភាពអឺរ៉ុបបានបង្ហាញថា មានទាហានអ៊ុយក្រែនក្រោម ១៥០០០នាក់ប៉ុណ្ណោះដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។

ការប៉ាន់ប្រមាណរបស់សហភាពអឺរ៉ុប គឺផ្អែកលើទំនាក់ទំនងរបស់អ៊ុយក្រែនទៅកាន់រដ្ឋជាសមាជិក។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងការលេចធ្លាយព័ត៌មានសម្ងាត់ បានបង្ហាញថា ការខាតបង់ស្លាប់ទ័ពរបស់អ៊ុយក្រែនមានប្រហែលត្រឹម ១៣០០០ នាក់  ខណៈ ៣៥០០០ នាក់ទៀតរងរបួស។ របាយការណ៍នេះក៏បានដកស្រង់ទិន្នន័យរបស់សហរដ្ឋអាម៉េរិកដែលនិយាយរាងលើសគ្នាបន្តិចថា អ៊ុយក្រែនបានស្លាប់ទ័ព ១៧៥០០ នាក់ និងចន្លោះពី ១២៤០០០ ទៅ ១៣១០០០ នាក់បានរងរបួស ឬបាត់ខ្លួន។

ក្រៅពីអ៊ុយក្រែន រុស្ស៊ីក៏ត្រូវបានចារកម្មអឺរ៉ុបនេះរកឃើញថាបានស្លាប់ទ័ពប្រហែល ១៨៥០០០ នាក់ដែរក្នុងអំឡុងពេលនៃសង្រ្គាមជាង៤០០ថ្ងៃមកនេះ ខណៈ ៥៥៥០០០នាក់បានរងរបួស។ ចាប់តាំងពីមានសង្រ្គាមថ្ងៃដំបូងមក រុស្ស៊ី និងអ៊ុយក្រែនមិនដែលបញ្ជាក់របាយការណ៍ស្លាប់ និងរបួសទ័ពសរុបឲ្យបានក្បោះក្បាយឡើយ។ អ៊ុយក្រែនថា ទ័ពពួកគេស្លាប់មួយថ្ងៃជាង១០០នាក់ក៏មាន៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា