តាកែវ៖កាលពីថ្ងៃទី៩ ខែឧសភា កម្លាំងនគរបាលខេត្តតាកែវ បានចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៤នាក់ជាមួយវត្ថុតាងជិត១០០គីឡូក្រាម ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១២ឧសភានេះ។
សមត្ថកិច្ចខេត្តតាកែវបានឱ្យដឹងថា កម្លាំងជំនាញបានបំបែកទីតាំងផលិតសារធាតុញៀនមួយកន្លែង ដោយឃាត់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាន៤នាក់និងវត្ថុតាងជិត១០០គីឡូក្រាម។ករណីនេះបានធ្វើឡើងនៅឃុំឧត្តមសូរិយ៉ា ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងចាប់បានគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់១១៨,៦៤ក្រាម-សារធាតុគីមីផ្សំទម្ងន់៧៩គីឡូ១៧៦ក្រាម និងរថយន្ត១គ្រឿង។
កាលពីព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៣ជនសង្ស័យទាំង៤នាក់ខាងលើរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្តតាកែវរួចហើយ។ជាមួយនោះព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ