កីឡា

កម្ពុជាឈរចំណាត់ថ្នាក់លេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងមេដាយស៊ីហ្គេម

ដោយ៖រតនា

តារាងបច្ចុប្បន្នភាពមេដាយ នៃវិញ្ញាសាកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រទេសកម្ពុជាគឺឈរនៅលេខ៣គិតត្រឹមម៉ោង ៨និង០០ នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស៥៧, មេដាយប្រាក់ ៤៧, មេដាយសំរឹទ្ធ ៥៩ និងមេដាយសរុប១៦៣។

អ្នកឈរលេខរៀងទី១ គឺប្រទេសវៀតណាម ទទួលបានមេដាយមាស៦៧,មេដាយប្រាក់៦៦,មេដាយសំរឺទ្ធ៧៧និងមេដាយសរុប២១០។រីឯអ្នកឈរលេខរៀងទី២គឺប្រទេសថៃ ទទួលបានមេដាយមាស៦០,មេដាយប្រាក់៤២,មេដាយសំរឹទ្ធ៦៣និងមេដាយសរុប១៦៥។