Cambodia Flash News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
បទវិភាគ
YouTube
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត
No Result
View All Result
Cambodia Flash News
No Result
View All Result
Home កីឡា

ការប្រណាំងទូកនាគនិងទូកផ្កាចារនឹងចាប់ផ្តើមនៅខេត្តកំពតពីថ្ងៃទី១៣ឧសភា

M R by M R
May 12, 2023
in កីឡា
0
ការប្រណាំងទូកនាគនិងទូកផ្កាចារនឹងចាប់ផ្តើមនៅខេត្តកំពតពីថ្ងៃទី១៣ឧសភា
0
SHARES
23
VIEWS

ដោយ៖កំចាយ

កំពត៖ការប្រណាំងទូកនាគនិងទូកផ្កាចារដែលជាវិញ្ញាសាដ៏សំខាន់មួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងត្រូវចាប់ផ្តើមថ្ងៃទី១៣ ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ នៅក្រុងកំពត ខេត្តកំពត។

លោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធកីឡាទូកកានូរ៉ូវីងកម្ពុជាទទួលបន្ទុកបច្ចេកទេសបានឲ្យដឹងថា ផ្អែកតាមបទពិសោធន៍ និងការហ្វឹកហាត់ជាច្រើនខែកន្លងមក ក្រុមកីឡាទូកប្រណាំងជម្រើសជាតិកម្ពុជាសង្ឃឹមថានឹងដណ្តើមយកមេដាយមាសយ៉ាងហោចឱ្យបាន២វិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

លោកអនុប្រធានសហព័ន្ធកីឡាទូកបានបញ្ជាក់ទៀតថា កាលស៊ីហ្គេមក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន កម្ពុជានៅទន់ខ្សោយណាស់ ពោលគឹទទួលបានត្រឹមតែចំណាត់ថ្នាក់ក្បែរជាប់ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ កម្ពុជាសង្ឃឹមលើវិញ្ញាសាអុំ៣នាក់ និងអុំ៥នាក់សម្រាប់ទូកផ្កាចារ និងទូកនាគ។

លោក ហ្កាត់ លីម តំណាងសហព័ន្ធកីឡាទូកប្រពៃណីអាស៊ីមកពីប្រទេសម៉ាឡេស៊ី និងជាប្រធានបច្ចេកទេសរៀបចំការប្រកួតកីឡាទូក  បានបញ្ជាក់ថា ភាពល្អប្រសើរក្នុងការរៀបចំស៊ីហ្គេមនៅកម្ពុជាគឺម្ចាស់ផ្ទះចង់ឱ្យអ្នកមកចូលរួមទាំងអស់មានក្តីសប្បាយរីករាយ និងទទួលបានភាពកក់ក្តៅជាមួយការស្នាក់នៅ ហូបចុក និងដំណើរកម្សាន្តនានា។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនៅខេត្តកំពតគឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លើ១៣វិញ្ញាសា។ ក្នុងនោះ មានការប្រកួតចម្ងាយ២៥០ម៉ែត្រចំនួន៥វិញ្ញាសា, ចម្ងាយ៥០០ម៉ែត្រ ៤វិញ្ញាសា និងចម្ងាយ៨០០ម៉ែត្រ ចំនួន៤វិញ្ញាសា៕

Tags: កីឡា
Previous Post

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ជាមួយវត្ថុតាងជិត១០០គីឡូក្រាមទៅតុលាការ

Next Post

កម្ពុជាឈរចំណាត់ថ្នាក់លេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងមេដាយស៊ីហ្គេម

M R

M R

Related Posts

ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United
កីឡា

ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United

June 4, 2023
ទីបំផុត Lionel Messi សម្រេចចិត្តចែកផ្លូវគ្នាជាមួយ PSG ហើយ
កីឡា

ទីបំផុត Lionel Messi សម្រេចចិត្តចែកផ្លូវគ្នាជាមួយ PSG ហើយ

June 2, 2023
Next Post
កម្ពុជាឈរចំណាត់ថ្នាក់លេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងមេដាយស៊ីហ្គេម

កម្ពុជាឈរចំណាត់ថ្នាក់លេខរៀងទី៣បណ្តោះអាសន្នក្នុងតារាងមេដាយស៊ីហ្គេម

អត្ថបទពេញនិយម

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់

ឆេះបំផ្លាញផ្ទះមួយខ្នង,រថយន្តនិងទ្រព្យសម្បត្តិខ្ទេចអស់គ្មានសល់

June 2, 2023
បុរសម្នាក់វាយបំបែកថ្មធ្លាក់ញញួរចូលប្រឡាយទឹកស្អុយ ចុះយកស្រាប់តែបាត់ខ្លួន

បុរសម្នាក់វាយបំបែកថ្មធ្លាក់ញញួរចូលប្រឡាយទឹកស្អុយ ចុះយកស្រាប់តែបាត់ខ្លួន

June 2, 2023
នាងក្រមុំម្នាក់ខឹងឪពុកបង្ខំឱ្យទៅធ្វើការនៅប្រទេសថៃចងកបញ្ចប់ជីវិត

នាងក្រមុំម្នាក់ខឹងឪពុកបង្ខំឱ្យទៅធ្វើការនៅប្រទេសថៃចងកបញ្ចប់ជីវិត

May 29, 2023
សមត្ថកិច្ចចាប់បុរសម្នាក់យកលុយក្រុមហ៊ុនជិត៤០លានរៀលទៅលេងល្បែងចាញ់អស់

សមត្ថកិច្ចចាប់បុរសម្នាក់យកលុយក្រុមហ៊ុនជិត៤០លានរៀលទៅលេងល្បែងចាញ់អស់

May 31, 2023
យន្តហោះគ្មានមនុស្សបើកអាម៉េរិកប្រើAIច្រឡំសម្លាប់ប្រតិបត្តិករខ្លួនឯង

យន្តហោះគ្មានមនុស្សបើកអាម៉េរិកប្រើAIច្រឡំសម្លាប់ប្រតិបត្តិករខ្លួនឯង

June 2, 2023
ជនជាតិអាម៉េរិកម្នាក់ធ្លាក់ពីលើកប៉ាល់ទេសចរណ៍កំពុងបាត់ខ្លួននៅក្នុងសមុទ្រ

ជនជាតិអាម៉េរិកម្នាក់ធ្លាក់ពីលើកប៉ាល់ទេសចរណ៍កំពុងបាត់ខ្លួននៅក្នុងសមុទ្រ

June 1, 2023

អត្ថបទថ្មី

អាវុធហត្ថខេត្តព្រះសីហនុបំបែកសម្បុកក្រុមចោរលួចទ្រព្យសម្បត្តិមិនរើសមុខ

អាវុធហត្ថខេត្តព្រះសីហនុបំបែកសម្បុកក្រុមចោរលួចទ្រព្យសម្បត្តិមិនរើសមុខ

June 4, 2023
ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United

ក្រុមMan Cityអបអរការឈ្នះពាន FA Cupក្រោយបំបាក់ក្រុមបិសាចក្រហមMan United

June 4, 2023
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងកាត់បន្ថយការបញ្ជូនឧស្ម័នទៅអឺរ៉ុប

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom នឹងកាត់បន្ថយការបញ្ជូនឧស្ម័នទៅអឺរ៉ុប

June 3, 2023
រថយន្ត Ford លក់ដាច់ខ្លាំងនៅអាម៉េរិកកើនឡើង ១០.៧% នៅក្នុងខែឧសភា

រថយន្ត Ford លក់ដាច់ខ្លាំងនៅអាម៉េរិកកើនឡើង ១០.៧% នៅក្នុងខែឧសភា

June 3, 2023
ដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោន

ដុតកម្ទេចចោលផលិតផលដើមកំណើតពីសត្វទម្ងន់ជាង៤តោន

June 3, 2023
ស្ត្រីម្នាក់សង្ស័យផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួននៅកណ្តាលស្រែ

ស្ត្រីម្នាក់សង្ស័យផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួននៅកណ្តាលស្រែ

June 3, 2023

ទំនាក់ទំនង

បុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com

អំពីយើង

Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។​​ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News​ ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។

ទីតាំង

ទាញយកកម្មវីធីទូរស័ព្ទដៃ

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សន្តិសុខសង្គម
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ចំណេះដឹង
  • បច្ចេកវិទ្យា
  • ហោរាសាស្រ្ត

© 2021 Cambodia Flash News