បច្ចេកវិទ្យា

អង្គការ NASA ថា ២៥ឆ្នាំទៀតនឹងរកឃើញជីវិតមនុស្សក្រៅភពដ៏ចម្លែក

ដោយ៖ សហការី

ក្រុមអ្នកស្រាវបានផ្តោតជាសំខាន់លើការស្វែងរកជីវិតមនុស្សនៅក្រៅភព ដ៏មហាសែនឆ្ងាយមួយ ដោយ NASA បានអះអាងថា វានឹងរកឃើញនៅ ២៥ឆ្នាំខាងមុខទៀត។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ថ្លែងឲ្យដឹង​ថា​ ដោយសំអាងទៅ​លើ​អ្វី​ដែលជារបកគំហើញ​ផ្នែក​ រូបវិទ្យា ជីវវិទ្យា និង​គីមីវិទ្យា បានបង្ហាញថា៖« យើង​មិន​ឯកានោះ​ទេនៅ​ក្នុង​ចក្រវាឡនេះ»។

ក្រុមអ្នកជំនាញគិតថា កែវយឺតអវកាសប្រភេទ James Webb (JWST) របស់អង្គការ NASA ដែលជាឧបករណ៍ប្រកបដោយថាមពលខ្ពស់បំផុត បានបាញ់បង្ហោះទៅកាន់ទីអវកាសនឹងជួយនាំមុខនូវបន្ទុកស្វែងរកភពខាងក្រៅ នៃភពផែនដីដែលអាចប្រើពេលប្រហែល ២៥ឆ្នាំទៅមុខ សម្រាប់ការរុករកឲ្យឃើញនូវជីវិតក្រៅភព។

អ្នកជំនាញលោក Sasha Quanz មកពីវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស ជឿថាមនុស្សភពក្រៅនឹងត្រូវបានរកឃើញនៅក្នុងរយៈពេលពីរទសវត្សរ៍កន្លះខាងមុខ ក៏ប៉ុន្តែកែវយឺតអវកាសប្រភេទ James Webb (JWST) របស់អង្គការ NASA រកមិនទាន់ឃើញនោះទេ គឺគេរកឃើញតាមរយៈឧបករណ៍ផ្សេងដែលគេប្រើប្រាស់ជំនួស JWST ដែលគេជឿថាពិតជាអាចរកឃើញមនុស្សភពក្រៅ។ សេចក្តីថ្លែងការណ៍នេះត្រូវបានគេសាទរ នៅក្នុងការសិក្សាថ្មីមួយនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលពួកគេបាននិយាយថា មនុស្សនៅភពខាងក្រៅនៃភពផែនដីរបស់យើង នឹងទាក់ទងមកកាន់ភពផែនដីយើងនៅក្នុងឆ្នាំ ២០២៩ តែមិនមែនដោយមានជំនួយពីកែវយឺត JWST របស់យើងនោះទេ។

បើយោងតាមការសិក្សារបស់ UC គឺគេពិនិត្យលើការបញ្ជូនរលកវិទ្យុដែលគេបានផ្ញើទៅកាន់ Pioneer ១០ នៅក្នុងឆ្នាំ ២០០២ ដោយអង្គការ NASA ដែលជាទម្លាប់របស់ពិធីការក្នុងការបញ្ជូនរលកវិទ្យុ និងប្រមូលទិន្នន័យត្រឡប់មកវិញ។ សញ្ញាបានទៅដល់ផ្កាយមួយនៅចម្ងាយប្រហែល ២៧ ឆ្នាំពន្លឺពីភពផែនដីរបស់យើង ខណៈដែលការបញ្ជូនរលកសញ្ញារាលដាលជាបន្តបន្ទាប់ នៅពេលដែលពួកគេទាក់ទងវត្ថុចាប់រលកសញ្ញាណាមួយនោះ។

ដោយសាបច្ចេកវិទ្យារបស់ JWST នៅមានកំរិតអង្គការ NASA កំពុងបង្កើតឧបករណ៍មានតម្លៃរាប់ពាន់លានដុល្លារជាជំនួសវិញ ដែលអាចបំពេញកាតព្វកិច្ចភ្លាមៗដើម្បីស្វែងរកជីវិតនៅលើភពខាងក្រៅផែនដីដែលស្រដៀងគ្នានឹងផែនដីយើងនៅដើមទសវត្សរ៍ឆ្នាំ ២០៤០៕