សន្ដិសុខសង្គម

បុរសម្នាក់បើកម៉ូតូលឿនជ្រុលបុកគោយន្តកន្ត្រៃបណ្តាលឱ្យស្លាប់ភ្លាម

បាត់ដំបង៖បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកគោយន្តកន្ត្រៃពេញទំហឹងផុងដើមទ្រូង​បណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែឧសភា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1AP-0396 បើកពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែគោយន្តកន្ត្រៃបើកចេញពីផ្លូវលំ ហើយបត់ឆ្វេងត្រូវម៉ូតូបុកដៃចង្កូតគោយន្តពេញទំហឹង បណ្តាលឱ្យផុងទ្រូងស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះមកវាស់វែង ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅទុកនៅកន្លែងនគរបាលចរាចរណ៍ខេត្តបាត់ដំបងដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ