កីឡា

តើArsenal អាចនឹងឡើងទៅឈរលើកំពូលតារាងPremier Leagueបានឡើងវិញទេ?

ដោយ៖រតនា

តើការប្រកួតយប់នេះក្រុមកាំភ្លើងធំArsenal ដែលបានធ្វើព្យុះធ្វើភ្លៀងឈរនៅលើតារាងPremier League ស្ទើរពេញមួយរដូវកាលទើបតែធ្លាក់មកលេខ២ក្រោមMan City នោះអាចនឹងឡើងទៅឈរនៅលើកំពូលតារាងជាថ្មីម្តងទៀតបានទេ?

នៅវេលាម៉ោង១០និង៣០នាទីយប់ម៉ោងនៅកម្ពុជាថ្ងៃទី៧ឧសភា ឆ្នាំ២០២៣នេះ ក្រុមកាំភ្លើងធំArsenal នឹងត្រូវជួបប្រកួតជាមួយក្រុមសារិកាព្រៃNewcastle នៅក្របខ័ណ្ឌPremier Leagueដែលអ្នកគាំទ្ររំពឹងគិតថាជាគូដែលល្អមើលបំផុត។

ចំពោះគូដែលត្រូវប្រកួតជាមួយគ្នាទាំងពីរនេះគឺArsenal បច្ចុប្បន្នឈរនៅលំដាប់លេខពីរដោយមាន៧៨ពិន្ទុ។ រីឯសារិកាព្រៃNewcastle បច្ចុប្បន្ននេះគឺមានចំណាត់ថ្នាក់លេខ៣នៅតារាងពិន្ទុPremier League ដោយមានចំនួន៦៥ពិន្ទុ។

ដោយឡែក ក្រុមមេឃខៀវ Man City ដែលកំពុងតែឈរនៅលើកំពូលតារាងPremier League បណ្តោះអាសន្ននោះគឺមាន៨២ ពិន្ទុ។ ពិន្ទុMan City នេះគឺកំពុងតែនាំមុខArsenal ចំនួន៤ពិន្ទុ។

ចំពោះក្រុមបិសាចក្រហមMan Utd វិញគឺកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤នៃតារាងPremier League ដោយមានចំនួន៦៣ពិន្ទុនៅក្នុងដៃក្រោមសារិកាព្រៃNewcastle៕