អន្តរជាតិ

ហ្សេឡិនស្គីជំរុញចិត្តតុលាការអន្តរជាតិឲ្យតាមចាប់លោកពូទីនមេដឹកនាំរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានធ្វើដំណើរផ្ទាល់ទៅកាន់ទីក្រុងឡាអេ ទៅជំរុញចិត្តតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិឲ្យតាមចាប់លោកពូទីនមេដឹកនាំរុស្ស៊ី។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣។ លោក Zelenskyy បាននិយាយ​ក្នុង​អំឡុង​ពេល​នៅ​ទីក្រុង​ឡាអេ ប្រទេសហូឡង់ ជា​កន្លែង​ដែលតុលាការ ICC ស្ថិតថា “យើងទាំងអស់គ្នាចង់ឃើញវ្ល៉ាឌីមៀរពូទីន នៅទីនេះនៅទីក្រុងឡាអេ ដែលជាអ្នកសមនឹងទទួលបាននូវទណ្ឌកម្មចំពោះអំពើឧក្រិដ្ឋកម្មរបស់គាត់នៅក្នុងរដ្ឋធានី នៃច្បាប់អន្តរជាតិ”។ ប្រធានាធិបតី​អ៊ុយក្រែន​រូបនេះបាន​និយាយ​ទៀតថា​៖ “ខ្ញុំ​ប្រាកដ​ថា​យើង​នឹង​ឃើញ​រឿង​នោះ​កើត​ឡើង​នៅ​ពេលដែល​យើង​ឈ្នះ។ មានន័យថា ការចាប់ខ្លួនលោកពូទីនអាចនឹងកើតឡើងមែន នៅពេលដែលអ៊ុយក្រែន បានឈ្នះសង្រ្គាមនេះ។

សូមជម្រាបថា កាលពីខែមីនា តុលាការ ICC បានចេញដីកាតាមចាប់ខ្លួនលោក ពូទីន ពីបទនិរទេសកុមារចេញពី ប្រទេសអ៊ុយក្រែន។ ដីកាចាប់នេះ នឹងធ្វើឡើងនៅពេលដែលពូទីនចេញបង្ហាញខ្លួននៅក្រៅប្រទេស ពិសេសនៅក្នុងរដ្ឋទាំង២៣ជាសមាជិកនៃតុលាការ។ បើទោះជាបែបនេះក៏ដោយ សមាជិកខ្លះ ដូចជាហុងគ្រីក្តី បានអះអាងថាខ្លួននឹងមិនចាប់ពូទីនជាដាច់ខាត៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា