បច្ចេកវិទ្យា

អ្នកវិទ្យាសាស្រ្តថាមានចំហាយទឹកដ៏អាថ៌កំបាំងជិតភពផែនដីមិនធ្លាប់មាន

ដោយ៖ សហការី

ក្រុមអ្នកស្រាវជ្រាវមើលតាមតេឡេស្កុបអវកាស James Webb បានរកឃើញចំហាយទឹកនៅជុំវិញភពផែនដី ដែលមានថ្មវិលជុំវិញផ្កាយចម្ងាយ ២៦ ឆ្នាំពន្លឺ ពីផែនដីដ៏អាថ៌កំបាំង។

បើតាមការចុះផ្សាយរបស់ ស៊ីអ៊ិនអ៊ិន បានឲ្យដឹងថា ក្រុមតារាវិទូកំពុងព្យាយាមកំណត់អំពី ការរកឃើញចំហាយទឹក ថាតើនោះគឺជាសូចនាករនូវអ្វីដែលជាវត្តមាន ដំបូងគេបង្អស់នៃលំហអាវកាស ដែលមានថ្មនៅជុំវិញភពផែនដីឬយ៉ាងណា?។ ភពក្រៅដែលរកឃើញនៅក្នុង “តំបន់ដែលអាចរស់នៅបាន” ដែលមានចម្ងាយដ៏ល្អឥតខ្ចោះពីផ្កាយតឿក្រហមមួយឌួង ធ្វើឲ្យភពផែនដីមានកម្តៅគ្រប់គ្រាន់ សម្រាប់ផ្ទុកទឹកដែលជាសាធាតុរាវលើភពរបស់វា ជារឿយៗផ្កាយតឿក្រហមមួយនេះ គោចរលើគន្លងដ៏ជិតបំផុត ដោយសារពួកវាមិនក្តៅដូចព្រះអាទិត្យ។

ផ្កាយតឿក្រហមបញ្ចេញកាំរស្មីអ៊ុលត្រាវីយូឡេ និងកាំរស្មីអ៊ិចដែលមានសក្តានុពល ក្នុងការកម្ទេចស្រទាប់ឧស្ម័នដែលផុយស្រួយ នាំឲ្យអ្នកវិទ្យាសាស្ត្រចោទសួរថា តើភពថ្មដែលវិលជុំវិញពួកវា អាចរក្សាបរិយាកាសឲ្យប្រសើឡើងវិញបានដែរឬទេ?។ ក្រុមតារាវិទូបានសង្កេតមើលភពដ៏ក្តៅគគុកមួយដែលមានឈ្មោះថា GJ 486 b ដោយប្រើតេឡេស្កុប James Webb ។ ភពនេះមានទំហំធំជាងផែនដីប្រហែល ៣០% និងមានទំនាញខ្លាំងជាងភពផែនដីយើង។

ភពនេះស្ថិតនៅកៀកនឹងផ្កាយរណប ដូចជា GJ ៤៨៦ b វាគោចរលើគន្លងវិលមួយជុំ ជុំវិញវារៀងរាល់ ១.៥ថ្ងៃ នៃដំណើគោចររបស់ភពនេះ ហើយកម្តៅរបស់ភពមួយនេះនឹងឡើងសីតុណ្ហភាព ៤៣០ អង្សាសេ។ វត្តមានចំហាយទឹកអាចបង្ហាញថា GJ 486 b នៅតែមានបរិយាកាស បើទោះជាមានកម្តៅដោយសាវានៅជិតផ្កាយក៏ដោយ។ ខណៈដែលចំហាយទឹកត្រូវបានគេរកឃើញនៅលើភពក្រៅ ដែលគ្របដណ្តប់ទៅដោយឧស្ម័ន៕