អន្តរជាតិ

អ្នកឡើងភ្នំអាយុ៦៩ឆ្នាំម្នាក់បានស្លាប់ពេលឡើងលើភ្នំអេវឺរេស

ដោយ៖ សហការី

បុរសជនជាតិ​អាមេរិក​មានវ័យ៦៩ឆ្នាំម្នាក់ បាន​ស្លាប់បន្ទាប់ពីឡើលើ​ភ្នំ Everest ដែល​វាជាការ​ស្លាប់​លើក​ដំបូង ​នៅ​លើ​ភ្នំដ៏​ខ្ពស់​បំផុត​របស់​ពិភពលោក​ក្នុង​រដូវកាល​មួយនេះ។

អ្នកឡើងភ្នំអាយុ ៦៩ ឆ្នាំរូបនេះបានស្ថិតនៅលើចង្កេះភ្នំ acclimatization ក្នុងជំរុំទី ២ ក្នុងកម្ពស់ប្រហែល ២១,០០០ ហ្វីត ស្មើនឹង ៦,៤០០ ម៉ែត្រ ហើយគាត់បានស្លាប់កាលពីថ្ងៃចន្ទ។ Pasang Tshering Sherpa មកពី Beyul Adventure បានប្រាប់ AFP ថា “គាត់មានអាការមិនសូវស្រួល ហើយក៏បានស្លាប់នៅជំរំទី២។

Beyul Adventure គឺជាដៃគូសហការក្នុងស្រុក របស់អ្នករៀបចំបេសកកម្មអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ រដូវ​កាល​ឡើង​ភ្នំ Everest គឺនៅក្នុងរដូវ​ផ្ការីក​ដែល​ជាការ​ចាប់​ផ្តើមនូវ​សោកនាដកម្ម​កាល​ពី​ខែ​មុន ដោយ​មាន​អ្នក​ឡើង​ភ្នំ​ជនជាតិនេប៉ាល់​បី​នាក់​នៅ​លើភ្នំ Everest បានបាត់ខ្លួន។ នៅក្នុងពេលដែលអ្នកទាំងបីកំពុងឆ្លងកាត់ទឹកជ្រោះ Khumbu ដែលជាផ្នែកមួយនៃបេសកកម្ម ហើយនៅក្នុងពេលដែលដុំទឹកកកបានធ្លាក់ចុះ វារុញច្រានអ្នកទាំងបីចូលទៅក្នុងជ្រោះដ៏សែនជ្រៅបាត់ទៅ។

ប្រទេសនេប៉ាល់បានចេញលិខិតអនុញ្ញាតចំនួន ៤៦៦ ច្បាប់រួចមកហើយ សម្រាប់អ្នកឡើងភ្នំជាជនបរទេស ប៉ុន្តែនាក់ដែលព្យាយាមចង់ឡើងភ្នំនៅក្នុងរដូវនេះរហូតដល់ដើមខែមិថុនា មានរហូតដល់ ៩០០ នាក់ ដូច្នេះនេប៉ាល់ត្រូវការអ្នកមគ្គុទ្ទេសជាច្រើនផងដែរ។ មានការរាយការណ៍ថា ជាមធ្យមអ្នកឡើងភ្នំប្រហែលប្រាំនាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅលើកំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកមួយនេះ។

ប្រទេសនេប៉ាល់មានកំពូលភ្នំចំនួនប្រាំបីក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១០ របស់ពិភពលោក ដែលបានស្វាគមន៍អ្នកផ្សងព្រេងរាប់រយនាក់ រាល់រដូវកាលឡើងភ្នំនិទាឃរដូវ នៅពេលដែលសីតុណ្ហភាពឡើងក្តៅ ហើយមានខ្យល់ស្ងប់ស្ងាត់ជាធម្មតា៕