អន្តរជាតិ

ហ្វីលីពីន និងចិន ពិភាក្សាគ្នាអំពីសិទ្ធិនេសាទត្រីនៅសមុទ្រចិនខាងត្បូង​

ប្រទេសហ្វីលីពីន និងចិន ពិភាក្សាគ្នាអំពីសិទ្ធិនេសាទត្រីនៅសមុទ្រចិនខាងត្បូង ចំពេលដែលមានការប្រឈមមុខដាក់គ្នាលើដែនសមុទ្រនាពេលថ្មីៗនេះ។

នៅក្នុងការកត់សម្គាល់ដែលបានធ្វើឡើងទៅកាន់អ្នកសារព័ត៌មានពេលកំពុងជិះយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Marcos ប្រធានាធិបតីហ្វីលីពីន បាននិយាយថា “ខ្សែទំនាក់ទំនងផ្ទាល់” របស់ហ្វីលីពីន-ចិនត្រូវតែត្រូវបានអនុម័ត”។ លោកបាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញដោយការិយាល័យរបស់លោកកាលពីថ្ងៃចន្ទសប្តាហ៍នេះថា “ប្រទេសចិនបានយល់ព្រម “អង្គុយចុះ” ហើយនិយាយអំពីសិទ្ធិនេសាទរបស់ប្រជាជនហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដោយបន្ថែមថាគាត់បានស្នើឱ្យឆ្មាំសមុទ្រហ្វីលីពីន និងក្រសួងការបរទេស “ធ្វើការជាមួយគ្នា ដាក់ផែនទីនៃការនេសាទ​ទាំងនេះ និងមូលដ្ឋានបង្ហាញដល់ទីក្រុងប៉េកាំងឲ្យបានដឹង”។ លោកថា “អាទិភាពរួមហ្វីលីពីន គឺដើម្បីការពារទឹកដីដែនសមុទ្ររបស់យើង”។

ហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនកាលពីថ្ងៃសុក្រពី “យុទ្ធសាស្ត្រឈ្លានពាន” បន្ទាប់ពីឧប្បត្តិហេតុថ្មីៗនេះក្នុងអំឡុងពេលល្បាតឆ្មាំឆ្នេរសមុទ្រហ្វីលីពីននៅជិតនឹងកោះទីពីរ Thomas Shoal ដែលគ្រប់គ្រងដោយហ្វីលីពីន ជាចំណុចភ្លឺសម្រាប់ការប៉ះទង្គិចគ្នាពីមុនដែលមានចម្ងាយ (១៩៥ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្ររបស់ខ្លួន។ ព័ត៌មានលម្អិតពីខាងចិន ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

ប្រភព៖ REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា