អន្តរជាតិ

សភាអ៊ុយក្រែនប្រកាសបន្តច្បាប់អាជ្ញាសឹកក្នុងប្រទេសរហូតដល់ថ្ងៃទី ១៨ ខែសីហា

សភាអ៊ុយក្រែនប្រកាសបន្តច្បាប់អាជ្ញាសឹកក្នុងប្រទេសរហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីប្រមែប្រមូលប្រុសៗឲ្យចូលមកបម្រើយោធាឲ្យខានតែបាន។

សមាជិកសភាអ៊ុយក្រែន – The Verkhovna Rada – បានបោះឆ្នោតដើម្បីបន្តច្បាប់អាជ្ញាសឹករបស់ប្រទេសនេះបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើ Telegram ដោយសមាជិកសភាអ៊ុយក្រែន Yaroslav Zhelezniak ។ ក្នុងនោះបាននិយាយថា ឥឡូវនេះច្បាប់នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែសីហា។  ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានណែនាំច្បាប់នេះកាលពីខែកុម្ភៈឆ្នាំមុន នៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ខណៈដែលបុរសៗអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ទៅ ៦០ ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសឡើយ ហើយអាចត្រូវបានហៅឱ្យចូលបម្រើយោធា។

ច្បាប់អាជ្ញាសឹកនេះ ក៏នឹងបន្តឡើងជាមួយនឹង​បម្រាម​គោចរ​ផងដែរ ដែលមិនអនុញ្ញាតឲ្យមនុស្សម្នាដើរហើរតាមអំពើចិត្តនោះទេ ក្នុងពេលដែលស្ថានការណ៍ស្រុកទេសកំពុងមានសង្រ្គាម៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា