សន្ដិសុខសង្គម

នាំខ្លួនជនសង្ស័យ២នាក់ករណីឆក់ទូរសព្ទពីស្ត្រីបរទេសទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ ពេលល្បាតបានចាប់ជនសង្ស័យ២នាក់ករណីឆក់ទូរសព្ទពីស្ត្រីបរទេសនៅតាមផ្លូវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា កម្លាំងល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរសព្ទពីស្រ្តីបរទេសម្នាក់បានសម្រេច។ អំពើឆក់នេះនៅតាមផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ភ្លាមនោះកម្លាំងបានប្រដេញរហូតដល់ផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទើបចាប់ទាំង២នាក់តែម្តង។

ជនសង្ស័យឈ្មោះ​ហ៊ឹម​ លាងហៃ អាយុ២៦ឆ្នាំ ជាបុគ្គលិកអគ្គិសនី ស្នាក់នៅសង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌចំការមន។ឈ្មោះ​ រិន​ រី អាយុ១៥ឆ្នាំ ​ស្នាក់នៅ​កន្លែងជាមួយគ្នា។ពេលចាប់ខ្លួនកម្លាំងដកហូតម៉ូតូម៉ាកហុងដាស្កុបពី​ផ្លាក​លេខ​ភ្នំពេញ​ 1KB-5998 ជារបស់ជនសង្ស័យ-ទូរសព្ទរបស់ជនរងគ្រោះហើយបានប្រគល់ឱ្យស្ត្រីបរទេសនោះវិញ៕ដោយ៖វិចិត្រ