សន្ដិសុខសង្គម

ត្រៀមបញ្ជូនសំណុំរឿងបង្រ្កាបឈើជាង១៣ម៉ែត្រគុបទៅតុលាការ

ស្ទឹងត្រែង៖ឈើបង្រ្កាបបានជាង១៣ម៉ែត្រគុប នៅស្រុកសៀមបូកកាលពីកន្លងទៅនោះ មកដល់ថ្ងៃទី៣ ខែឧសភានេះ ជំនាញរដ្ឋបាលព្រៃឈើត្រៀមបញ្ជូនសំណុំរឿងទៅតុលាការ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងខេត្តស្ទឹងត្រែងមានអាវុធហត្ថ-មន្ត្រីបរិស្ថាន-ខណ្ឌរដ្ឋបាលព្រៃឈើ-នគរបាលប៉ុស្តិ៍-ឣាវុធហត្ថផ្ទៃប្រទេសនិងអាជ្ញាធរ បានចុះដកហូតឈើខុសច្បាប់ចំនួន៦ទីតាំង។ក្នុងនោះ៥ទីតាំងជាអញ្ញាតជននិង១ទីតាំងជារបស់ឈ្មោះសែនឈឹម អាយុ៣៤ឆ្នាំ នៅភូមិអូរឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតឈើ៤២៩សន្លឹក។ឈើក្ដារកកោះ១៦១សន្លឹក-ឈើក្តារឈើទាល១៦៨សន្លឹក-ឈើក្ដារដួងចែម១០០សន្លឹក។សរុបឈើក្ដារចំនួន៤២៩សន្លឹកស្មើ១៣,១៤៤ម៉ែត្រគុប។បន្ទាប់មកសមត្ថកិច្ចបានយកវត្ថុតាងទៅទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសៀមបូក។

លោកហ៊ុនសំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងនៅរសៀលថ្ងៃទី៣ខែ ឧសភាថា មន្រ្តីផ្នែកជំនាញរដ្ឋបាលព្រៃនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតីវិធី៕ដោយ៖សុខុម