អន្តរជាតិ

ក្រុមអ្នកគាំទ្រវិមានក្រឹមឡាំងចោទលោកស៊ីជីនពីងកំពុងចង់ក្បត់នឹងពូទីន

ក្រុមអ្នកគាំទ្រផ្កាប់មុខនឹងវិមានក្រឹមឡាំងរុស្ស៊ី បានចោទប្រកាន់លោកស៊ីជីនពីងមេដឹកនាំចិនថា​កំពុងចង់ក្បត់នឹងពូទីនហើយ ខណៈបានសំដែងអាកប្បកិរិយាជិតស្និទ្ធជាមួយមេដឹកនាំអ៊ុយក្រែន។

​អ្នកវិភាគសង្គ្រាមរបស់រុស្ស៊ី លោក Sergei Mardan ក៏ដូចជាប្រជាជនដែលគាំទ្រខ្លាំងនឹងរដ្ឋាភិបាលរុស្ស៊ី​បាននិយាយនៅលើគេហទំព័រ SolovyevLive ថា ដំណើរទស្សនកិច្ចរបស់លោក Xi មកកាន់ទីក្រុងមូស្គូ​កាលពីខែមុនបានធ្វើឱ្យខូចដល់វិមានក្រឹមឡាំង។ “តើយើងគួរគិតយ៉ាងណា?’ តើ’យើងជាមិត្តឬជាស្អី?!” Mardan បាននិយាយនៅក្នុងកម្មវិធីរបស់គាត់ថា ‘យើងមានភាពរីករាយ និងទំនុកចិត្តនៅពេលដែល Xi Jinping មើលឃើញ Zelensky ត្រឹមជាអាយ៉ងប៉ុណ្ណោះ”។

វាបានកើតឡើង បន្ទាប់ពីកាលពីសប្តាហ៍មុន លោក Xi បានទូរសព្ទជំនួបជាមួយលោក Zelensky ជាលើកដំបូងចាប់តាំងពីការលុកលុយរបស់រុស្ស៊ីសម្រាប់ការហៅទូរសព្ទរយៈពេលមួយម៉ោងដែលប្រធានាធិបតីអ៊ុយក្រែនបានពណ៌នាថាជាការជួបជជែករយៈពេល ‘វែង និងមានន័យ’ ។ Zelensky ក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំទីក្រុងប៉េកាំង ហើយប្រទេសចិននឹងបញ្ជូនបេសកជនទទួលបន្ទុកកិច្ចការអឺរ៉ុបទៅកាន់ទីក្រុងគៀវដែរ។ ចាប់តាំងពីពេលនោះមក វាក៏បានធ្វើឲ្យអ្នក​ទស្សនានិងឃ្លាំមើល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​មាន​ការ​ញាប់​ញ័រជាពន់ពេក និងមិនសប្បាយចិត្តទាល់តែសោះជាមួយចិន៕

ប្រភព៖ UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា