កីឡា

កាំភ្លើងធំ Arsenal ឡើងមកកំពូលតារាងវិញហើយ ក្រោយបំបាក់តោខៀវ ៣ទល់១

ដោយ៖ Rith Kongkea

ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមតោខៀវ Chelsea ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ 3-1 នៅកីឡដ្ឋាន Emirates កាលពីថ្ងៃអង្គារ ក្រោយខកខានឈ្នះ 4 ប្រកួតជាប់គ្នា ហើយត្រឡប់ទៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League​ វិញ ។

ប្រធានក្រុម Martin Odegaard រកបានពីរគ្រាប់ម្នាក់ឯង និងខ្សែប្រយុទ្ធប្រេស៊ីល Gabril Jesus បន្ថែមគ្រាប់ទី3​ ឲ្យ Arsenal នាំមុខ 3-0 នៅតង់ទីមួយ ខណៈតង់ទី២ តោខៀវរកបានមួយគ្រាប់មកវិញផងដែរ ។

ចប់ការប្រកួតក្រុមលោក Mikel Arteta លត់ក្រុមលោក F.Lampart 3ទល់១ យកបាន 3ពិន្ទុដ៏មានសារសំខាន់នៅក្នុងទឹកដីខ្លួនឯង ដើម្បីប្រជែងយកជើងឯកនៅរដូវកាលនេះ ។

បច្ចុប្បន្នក្លិបកាំភ្លើងធំ Arsenal បានឡើងមកឈរលេខ១វិញហើយ ខណៈពួកគេមាន 78ពិន្ទុ លើក្រុមលេខ២ Manchester City 2ពិន្ទុ (ប៉ុន្តែ Man city នៅសល់២ប្រកួតទៀត) ។

គិតមកទល់ពេលនេះ ភាគរយក្រុមទាំងពីរក្នុងការគ្រងជើងឯក Premier League នៅរដូវកាលនេះកំពុងមានភាពប្រទាញប្រទង់គ្នានៅឡើយ។

សម្រាប់ប្រិយមិត្ត CFN Sport គិតថាក្រុមណានឹងក្លាយជាម្ចាស់ជើងឯក Premier League នៅរដូវកាលនេះ ?