កីឡា

Newcastle និង Milan ចូលមកប្រជែងជាមួយ Arsenal ទៅលើកីឡាករ Fresneda

ដោយ៖ Rith Kongkea

យោងតាម Fichajes បានឲ្យដឹងថា៖ ខ្សែការពារស្តាំរបស់ Real Valladolid គឺកីឡាករ Ivan Fresneda កំពុងត្រូវបានក្លឹប Arsenal ចង់ចុះហត្ថលេខា ប៉ុន្តែ AC Milan និង Newcastle United កំពុងចូលមកប្រជែងលើខ្សែការពារម្នាក់នេះផងដែរ។

កីឡាករវ័យក្មេង Fresneda កំពុងមាន​សក្តានុពល​​ក្នុង​បាល់ទាត់​អឺរ៉ុបនៅ​រដូវ​កាល​នេះ ហើយ​បើ​តាម​របាយការណ៍​មាន​លក្ខខណ្ឌ​ក្នុងការផ្ទេរ​តម្លៃប្រមាណ ២០ លាន​អឺរ៉ូ៕