សន្ដិសុខសង្គម

២នាក់ទើបចេញពីគុកប្រព្រឹត្តចោរកម្មដដែលៗត្រូវចាប់បញ្ជូនទៅឃុំខ្លួនវិញ

ភ្នំពេញ៖ជនសង្ស័យ២នាក់ទើបចេញពីគុក ហើយបានបន្តធ្វើសកម្មភាពចោរកម្មដដែលៗ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការភ្នំពេញដើម្បីឃុំខ្លួនវិញនាថ្ងៃទី២ ខែឧសភានេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវចាប់ខ្លួននៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ដោយពួកគេនាំគ្នាផ្លោះរបង​ចូលទៅក្នុងផ្ទះគេលួចគាស់សោទ្វារផ្ទះលួចយកម៉ូតូ៣ គ្រឿងនៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែមេសា។

ជនសង្ស័យឈ្មោះ អាន ចាន់រិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ឈ្មោះមេ សាវ័ន អាយុ១៦ឆ្នាំ នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ម្ចាស់ម៉ូតូដែលចោរលួចឈ្មោះព្រំ បូរី អាយុ២៩ ឆ្នាំ-ឈ្មោះជីម សុខរីម អាយុ២០ឆ្នាំ ជានិស្សិត-ឈ្មោះគង់ ចាន់លាប អាយុ២០ ឆ្នាំ និស្សិត ។ពួកគេនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សម្ភារបាត់បង់-ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1CV-7757។ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AA-3378 និងម៉ាកហុងដាហ្សូមមើផ្លាកលេខភ្នំពេញ1FZ-7059។បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ