សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់ចាប់បានក្រុមភាគីបង្កឱ្យមនុស្សម្នាក់​ស្លាប់នៅឡើយ​

 

បាត់ដំបង៖មកដល់ថ្ងៃទី២ ខែឧសភានេះ សមត្ថកិច្ចមិនទាន់ចាប់បានក្រុមភាគីបង្កឱ្យមនុស្សម្នាក់ស្លាប់ពេលបញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យនោះនៅឡើយ។ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម្តុំស្ដុបច្រមុះជ្រូក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា។


លោកពេជ្រ សា​រ៉ែ​ន​ អធិការ​នគរបាលក្រុង​បាត់ដំបង ​បានឱ្យដឹងថា ​ជនរងគ្រោះ​​ដែលស្លាប់ឈ្មោះ ទិ​ត្យ សំណាង អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង​​។

មុនកើតហេតុ ​​ខាងជនរងគ្រោះ​មាន​គ្នា​៩​នាក់​​ជិះ​ម៉ូតូ​៥​គ្រឿង។ រីឯ​ភាគី​ម្ខាង​ទៀត​មាន​គ្នា​តែ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​។​អំពើ​ហិ​ង្សា​គឺ​ផ្ដើម​ចេញពី​ការ​ជិះ​ម៉ូតូ​មើល​មុខ​គ្នា រួច​បោះសម្ដី​ឌឺដង​គ្នា​ ទើបប្រើដុំឥដ្ឋគប់គ្នាទៅវិញទៅមក​ឈាន​ដល់​មានស្លាប់និងរបួសតែ​ម្តង​។

បុរសដែលស្លាប់​គឺ​ត្រូវ​ភាគី​ម្ខាង​គប់នឹងដុំថ្ម​ចំ​ក​ញ្ចឹ​ង​ក​ខាងក្រោយ​ពេល​កំពុង​ជិះ​ម៉ូតូ​រងរបួសធ្ងន់ហើយបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។ក្រោយមកកម្លាំង​ជំនាញ​​កំពុងសាក​សួរសាក្សីដើម្បី​ស្រាវជ្រាវ​រកមុខសញ្ញា​ភាគី​ម្ខាង​ទៀតដើម្បីយកមកចាត់ការ​តាម​នីតិវិធី​​៕ដោយ៖វិចិត្រ