សន្ដិសុខសង្គម

រថយន្តផ្លាកលេខនគរបាលបើកបុកជាមួយម៉ូតូធ្វើឱ្យមនុស្សម្នាក់ស្លាប់

សៀមរាប៖រថយន្តម៉ាកម៉ាស្តា ផ្លាកលេខនគរបាល គេឃើញបើកយ៉ាងលឿនបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យខាងម៉ូតូស្លាប់ភ្លាម ហើយតៃកុងរថយន្តរត់គេចខ្លួនបាត់។

មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១ ខែឧសភា។

មុនកើតហេតុរថយន្តម៉ាកម៉ាស្តាផ្លាកលេខនគរបាល 2-1260-police បើកពីកើតទៅលិច។មកដល់កន្លែងខាងលើបានបុកជាមួយម៉ូតូម៉ាកវ៉េវ ផ្លាកលេខសៀមរាប 1AH-3243 អ្នកបើកបរ ឈ្មោះលឹម ពុទ្ធាវី អាយុ៣៥ឆ្នាំ នៅសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បណ្តាលឱ្យស្លាប់មួយយរំពេច រីឯម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានបើកទ្វាររត់គេចគេចខ្លួនបាត់។

មន្ត្រីនគរបាលបានបន្តថា តាមការពិនិត្យជាក់ស្តែង ខាងរថយន្តបានប្រើល្បឿនលឿន។តែយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណតៃកុងរថយន្តបង្កយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ