អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ីអំពាវនាវជាថ្មីសុំគ្រាប់រំសេវពីក្រសួងការពារជាតិរុស្ស៊ី

មេទាហានស៊ីឈ្នួលរុស្ស៊ីប្រកាសអំពាវនាវជាថ្មីសុំគ្រាប់រំសេវពីក្រសួងការពារជាតិរុស្ស៊ី ដើម្បីប្រញាប់បានវាយយកក្រុងបាក់មុតនៃខេត្តដូណេតអ៊ុយក្រែនទាំងមូល។

មេក្រុមទាហានស៊ីឈ្នួលដែលហៅថា Wagner Group បានអំពាវនាវដល់ក្រសួងការពារជាតិរុស្ស៊ី ឱ្យបង្កើនការដឹកជញ្ជូនគ្រាប់រំសេវទៅឱ្យកងទ័ពរបស់គាត់ដែលកំពុងប្រយុទ្ធនៅ Bakhmut ។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញ Telegramកាលពីថ្ងៃចន្ទ លោក Yevgeny Prigozhin បាននិយាយថាគាត់ត្រូវការគ្រាប់កាំភ្លើងធំយ៉ាងហោចណាស់ ៣០០តោនជារៀងរាល់ថ្ងៃដើម្បីព្យាយាមដណ្តើមយកទីក្រុង។ លោក Prigozhin ថា“បីរយតោនក្នុងមួយថ្ងៃគឺ ១០ កុងតឺន័រ – មិនច្រើនទេ … ប៉ុន្តែយើងត្រូវបានគេផ្តល់ឱ្យតិចណាស់ ពោលគឺមិនលើសពីមួយភាគបីវាផង។

Prigozhin បាននិយាយនៅពេលគាត់ត្រួតពិនិត្យនៅក្នុងឃ្លាំងក្នុងទីក្រុង Soledar នៅ​ភាគ​ឦសាន​នៃបាក់មុត។ Prigozhin ធ្លាប់បានចោទប្រកាន់ក្រសួងការពារជាតិរុស្ស៊ីថា “ក្បត់”យុទ្ធជនរបស់គាត់ ដោយមិនផ្តល់គ្រាប់រំសេវឲ្យគ្រប់គ្រាន់ និងចង់ក្បត់ ទទួលបានមុខមាត់ចំពោះសង្រ្គាមនៅអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា