សន្ដិសុខសង្គម

មិនទាន់ដឹងពីមូលហេតុបុរសវៀតណាមម្នាក់ធ្លាក់ពីលើអគារជាន់ទី៤ស្លាប់

ស្វាយរៀង៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុករណីបុរសវៀតណាម ម្នាក់ធ្លាក់ពីលើអគារផ្ទះជួលជាន់ទី៤ បណ្តាលឱ្យស្លាប់នោះនៅឡើយ។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅអគារផ្ទះជួលក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ង្វៀង វ៉ាន់កុងហ៊ាវ អាយុ២៩ឆ្នាំ ជនជាតិវៀតណាម នៅភូមិង៉ុកដុង ឃុំប៊ិនយឿង ស្រុកវិនទុង ខេត្តវិនហ្វុក ប្រទេសវៀតណាម។ស្នាក់នៅបណ្តោះអាសន្នភូមិសង្កាត់ខាងលើ។

មន្ត្រីដដែលបានបន្តថា ថ្ងៃកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិតថា នៅអគារផ្ទះជួលរបស់ឈ្មោះ ឡេង លាងសឿន អាយុ៣៧ឆ្នាំ មានមនុស្សធ្លាក់ពីលើ អគារជាន់ទី៤ បណ្តាលឱ្យស្លាប់ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះពិនិត្យទីតាំង រកមូលហេតុនៃការស្លាប់នេះ។ផ្នែកជំនាញនិងគ្រូពេទ្យបានធ្វើកោសល្យវិច័យនិងស៊ើបអង្កេតស្រាវជ្រាវបន្តទៀត៕ដោយ៖វិចិត្រ