អន្តរជាតិ

បុរសជនជាតិចិនក្លាយជាជើងឯកលេងអុកខ្លាំងជាងគេលើពិភពលោកទី១៧

ដោយ៖ សហការី

កីឡាករ Ding Liren របស់ប្រទេសចិនទទួលបានជ័យជម្នះកាលពីថ្ងៃអាទិត្យ ក្នុងនាមជាជើងឯកលេងអុកខ្លាំងជាងគេលើពិភពលោកទី ១៧ ក្នុងការប្រកួតដ៏តានតឹង។

Ding អាយុ ៣០ឆ្នាំបានឈ្នះការប្រកួតអុកយ៉ាងរហ័សពី 1.5 ពិន្ទុទៅ 2.5 ជាមួយគូប្រជែង Nepomniachtchi។ នេះបើតាមការសរសេរនៅលើ Twitter របស់លោកគ្រូ Anish Giri ដែលបានផ្តល់កិត្តិយសដល់ម្ចាស់ជើងឯកថ្មី។ ជ័យជម្នះរបស់ Ding មានន័យថា ប្រទេសចិនទទួលតំណែងបានទាំងបុរស និងនារី ជើងឯកពិភពលោកខាងលេងអុក។ ជើងឯកនារីបច្ចុប្បន្ន បានទៅលើ Ju Wenjun ដែលគ្រោងនឹងការពារតំណែងរបស់នាងជាមួយមិត្តរួមជាតិ Lei Tingjie នៅខែកក្កដាខាងមុខនេះផងដែរ។

ម្ចាស់ជើងឯកពិភពលោកថ្មីលោក Ding បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “ពេលដែល Ian ចេញពីដំណែងការប្រកួត គឺជាពេលវេលាដ៏រំជួលចិត្តមួយ ខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្ញុំបានទេ”។ Ding ដែលជាជើងឯករងនៅក្នុងបេក្ខជនពាក់កណ្តាលទី នៃព្រឹត្តិការណ៍ដែលមិនគួរឲ្យជឿ គឺស្ថិតនៅក្នុងជួរបន្ទាប់។

គាត់ទើបតែត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រកួតនៅនាទីចុងក្រោយ ដើម្បីជំនួសកីឡាកររុស្ស៊ី Sergey Karjakin ដែលសហព័ន្ធអុកអន្តរជាតិ (FIDE) បានហាមឃាត់មិនឲ្យចូលរួមប្រកួត ជុំវិញការដាក់ទណ្ឌកម្មប្រទេសរបស់លោក ដែលបានឈ្លានពានលើអ៊ុយក្រែន។ Ding ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងបញ្ជីវាយតម្លៃរបស់ FIDE បន្ទាប់ពី Carlsen និង Nepomniachtchi ៕