អន្តរជាតិ

ចិនចាប់ផ្តើមបើកដំណើរការជីកខួងអណ្តូងប្រេង និងឧស្ម័នជ្រៅបំផុតជាង៩ពាន់ម៉ែត្រនៅអាស៊ី

នៅទីបំផុត ក្រុមហ៊ុនចិនដែលមានឈ្មោះកាត់ថា Sinopec បានចាប់ផ្តើមបើកដំណើរការជីកខួងអណ្តូងប្រេង និងឧស្ម័នជ្រៅបំផុតនៅទ្វីបអាស៊ីហើយ។

យោងតាមបណ្តាញសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគីមីឥន្ធនៈដ៏ធំបំផុតរបស់ប្រទេសចិន China Petrochemical Corporation (Sinopec) កាលពីថ្ងៃចន្ទ ទី១ ខែឧសភា បានបើកសម្ពោធការខួងអណ្តូងប្រេង និងឧស្ម័នដ៏ជ្រៅបំផុតនៅអាស៊ី នៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយ័ព្យនៃប្រទេស។ តាមប្រភពក្រុមហ៊ុន អណ្តូងដែលត្រូវខួងដែលមានទីតាំងនៅគែមនៃវាលខ្សាច់ Taklimakan នេះ ត្រូវបានគេរំពឹងថានឹងមានជម្រៅរហូតទៅដល់៩៤៧២ ម៉ែត្រឯណោះ ជ្រៅខ្លាំង វែងជាងកម្ពស់ភ្នំទឹកកកអេវើរេសដល់ទៅ ៦២០ ម៉ែត្រទៅទៀត។

Sinopec បានឱ្យដឹងទៀតថា អណ្តូងប្រេងនេះ គឺជាសមិទ្ធផលមួយទៀតនៃទីតាំងឈានមុខគេរបស់ប្រទេសចិននៅក្នុង​បច្ចេកវិទ្យា​ខួងអណ្តូងជ្រៅបំផុតលើពិភពលោក៕

ប្រភព៖ XINHUA.NET

ប្រភពរូប៖XINHUA.NET
ប្រែសម្រួល៖សុខ តុលា