អន្តរជាតិ

ចិញ្ចៀនដ៏មានតម្លៃថ្លៃនិងមានពេជ្ររហូតដល់ ៥០,៩០៧ គ្រាប់មិនធ្លាប់មាន

ដោយ៖ សហការី

ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រាពិភពលោក Guinness  ដោយបានរចនាចិញ្ចៀនដ៏មានតម្លៃ និងបំពាក់ដោយគ្រាប់ពេជ្ររហូតដល់ ៥០,៩០៧ គ្រាប់។

យោងតាមការចេញផ្សាយពីគេហទំព័រ The Guinness World Records បានឲ្យដឹងថា ការបំបែកកំណត់ត្រាបានទៅក្រុមហ៊ុន Hari Krishna Exports and HK Designs សម្រាប់ការផលិត- ចិញ្ចៀន ដែលមានត្បូងពេជ្រចំនួន ៥០,៩០៧ គ្រាប់។ គ្រឿងអលង្ការដែលបានឈ្នះកំណត់ត្រា គឺដោយសារតែមានពេជ្រច្រើនខ្លាំងនៅក្នុងចិញ្ចៀនតែមួយ។ ការពិពណ៌នានៅលើគេហទំព័របាននិយាយថា “ចិញ្ចៀននេះត្រូវបានបង្កើតឡើងទាំងស្រុងពីវត្ថុធាតុដើម កែច្នៃ សំណមាសក៏ដូចជាត្បូងពេជ្រដែលកែឆ្នៃឡើងវិញ បានមកពីអតិថិជនយកមកលក់”។

គេបានបន្តថា៖ «ចិញ្ចៀននេះមាន៨ផ្នែកដែលរួមមានស្រទាប់ផ្កាចំនួន៤ ដាំពេជ្យ និងមេអំបៅ។ ការរាប់ចុងក្រោយនៃចំនួនគ្រាប់ពេជ្រ គឺ ៥០,៩០៧ ហើយពេជ្រនីមួយៗត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញ។ H.K Designs គឺជាផ្នែកមួយនៃក្រុមហ៊ុនឥណ្ឌា Hari Krishna Group ដែលបានផ្គត់ផ្គង់ពេជ្រទៅឲ្យអ្នកលក់រាយ និងអ្នកលក់ដុំធំៗទូទាំងពិភពលោកតាំងពីឆ្នាំ ២០០៥។

គួរឲ្យដឹងផងដែរថា ទន្ទឹមនឹងមានកំណត់រត្រាថ្មីនេះ កំណត់ត្រាឆ្នាំមុនត្រូវបានកាន់កាប់ដោយ SWA Diamonds សម្រាប់ចិញ្ចៀនរាងផ្សិត ដែលបង្កើតឡើងដោយ ពេជ្រ ២៤,៦៧០ គ្រាប់។ ទោះបីជាចិញ្ចៀនដែលបានជាប់កំណត់ត្រាថ្មី ត្រូវបានកែច្នៃ និងកែច្នៃឡើងវិញក៏ដោយ ការចំណាយរបស់វាប្រាកដជានឹងធ្វើឲ្យអ្នកចាប់អារម្មណ៍។ យោងតាមលោក H.K. ការរចនាម៉ូដ ចិញ្ចៀនផ្កាបួនស្រទាប់ថ្មីនេះ មានតម្លៃប្រហែល ៧៨៥,៦៤៥ ដុល្លារ។

ជញ្ជៀននេះត្រូវបានចំណាយពេលរចនាផលិតអស់រយៈពេលជាង ៩ ខែ ដោយសារគោលដៅនៃចិញ្ចៀន គឺដើម្បីផ្ទុកត្បូងពេជ្រឲ្យបានជាង ៥០,០០០ គ្រាប់ ហើយការរចនាចិញ្ចៀនត្រូវគិតយ៉ាងម៉ត់ចត់ដោយអ្នកជំនាញ។ នៅទីបំផុតគ្រឿងអលង្ការនេះត្រូវបានសម្រេចយកម៉ូតច្នៃត្បូងពេជ្រផ្កាឈូករ័ត្ន ដែលអង្គុយលើមេអំបៅដ៏អស្ចារ្យ៕