កីឡា

ក្លិបBarcelona សង្ឃឹមថាជាចុងក្រោយ Lionel Messi នឹងវិលត្រឡប់មកវិញ

ដោយ៖ សហការី

យុទ្ធនាការ “នាំយក Lionel Messi ត្រឡប់មកវិញ” ដោយប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្រ និងសូម្បីតែអ្នកគ្រប់គ្រងនៅ Barcelona បច្ចុប្បន្នគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយគឺគ្មាននរណាម្នាក់ដឹងពីរឿងនេះច្បាស់ជាងអ្នកធ្វើការសម្រេចចិត្តនៅឯក្លិប Barcelona ជាពិសេសប្រធានក្លិបគឺលោក Joan Laporta ដែលបានសម្រេចចិត្តកាលពីពីររដូវកាលមុនថា Messi មិនអាចទិញបាន បើទោះបីជាបានធានាឱ្យគាត់នូវកិច្ចព្រមព្រៀងមួយដើម្បីរក្សាគាត់ក៏ដោយ។

ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ 35 ឆ្នាំ រូបនេះគឺជាអ្នកដែលស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ Barcelona ជាមួយនឹង 672 គ្រាប់ក្នុង 778 ប្រកួត នៅតែមានកិច្ចព្រមព្រៀងជាមួយ Paris St-Germainនៅឡើយ។ ប៉ុន្តែជាមួយនឹងការសង្ស័យអំពីផែនការអនាគតរបស់គេ គឺក្តីសង្ឃឹមគឺបានកើនឡើង ហើយការវិលត្រឡប់មកវិញរបស់គាត់(Lionel Messi)អាចនឹងកើតមាន។

ការប្តេជ្ញាចិត្តរបស់ Messi ជាមួយនឹងក្លិប PSG នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះហើយ ដោយគ្មានការពិភាក្សាទៅលើការបន្តស្នាក់នៅក្នុងប្រទេសបារាំងតទៅទៀតទេ។ ក្លិប Barcelona ចង់បានគាត់ត្រឡប់មកវិញ។

កន្លងមកនេះBarcelona បានរៃអង្គាសប្រាក់បាន 1.4 ពាន់លានអឺរ៉ូ (1.24 ពាន់លានផោន) សម្រាប់ការបង្កើតកីឡដ្ឋានថ្មីដែលបន្ថែមពីលើ 1.3bn (£1.15bn) ដែលពួកគេជំពាក់រួចហើយ។

ក្រុមហ៊ុនធនាគារវិនិយោគ Goldman Sachs ឥឡូវនេះមានការគ្រប់គ្រងភាគហ៊ុនទំហំធំរបស់ក្លិប ព្រោះវាបានគ្របដណ្តប់បំណុលនោះយ៉ាងច្រើន ឬបានគ្រប់គ្រងដើម្បីទទួលបានអ្នកវិនិយោគផ្សេងទៀតនៅលើក្រុមប្រឹក្សាភិបាល ហើយចង់ឱ្យមាន ការវិលត្រឡប់មកវិញរបស់ Messi ដែលអាចនឹងជួយទាក់ទាញអ្នកវិនិយោគ និងអ្នកឧបត្ថម្ភកាន់តែច្រើន។

 

ក្តីសង្ឃឹមគឺថា ការមកដល់របស់ Messi វានឹងនាំទៅរកការសងបំណុលទាំងនោះបានលឿនជាងមុន ហើយប្រព័ន្ធផ្សព្វផ្សាយ ក៏កំពុងផ្តល់ក្តីសង្ឃឹមដល់មហាជននៅពេលដែលពួកគេស្តាប់ ក្លិបបានប្រាប់ពួកគេថា ពួកគេនឹងខំបញ្ចុះបញ្ចូល Messi ឱ្យវិលត្រឡប់មកវិញនោះ៕