សន្ដិសុខសង្គម

ក្របួចបានមុខសញ្ញាដែលពួកកែខាងលួចគោរបស់អ្នកស្រុកពេលយប់ម្នាក់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ នគរបាលកំណត់មុខសញ្ញារហូតឃាត់ខ្លួនបុរសម្នាក់ក្រោយលួចគោរបស់ប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រក្នុងមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ ក្រោមភារកិច្ចចុះល្បាតនៅវេលាម៉ោង៣:០០នាទីទៀបភ្លឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣កម្លាំងនគរបាលស្រុកបវេលបានដាក់ការសង្ស័យរួចអង្កេតពីសកម្មល្មើសមួយករណី ចុងក្រោយបានស្ទាក់ឃាត់ខ្លួនមុខសញ្ញាខុសច្បាប់បានម្នាក់ជាបទល្មើសជាក់ស្តែងក្រោយជននោះបានសម្ងំលួចសត្វគោញីមួយក្បាលរបស់ប្រជាពលរដ្ឋនៅពេលយប់។

ជនសង្ស័យមានឈ្មោះលុច វីលីប ហៅវិ ភេទប្រុ ស អាយុ១៩ ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងព្រមទាំងដកហូតបានគោញីមួយក្បាលជារបស់ជនរងគ្រោះខាងលើដែលលួចបាន។ រីឯជនរងគ្រោះឈ្មោះខ្លឹម បឿន ភេទប្រុស អា យុ៦៥ឆ្នាំ រស់នៅក្នុងឃុំបវេលជាមួយគ្នា។

ករណីខាងលើក្រោយបញ្ចប់ការកសាងសំណុំរឿងនគរបាលការិយាល័យជំនាញគ្រោងនឹងបញ្ជូនជនសង្ស័យទៅកាន់តុលាកានៅថ្ងៃចន្ទសប្តាហ៍នេះ៕