អន្តរជាតិ

មនុស្សក្រៅភពអាចនឹងទាក់ទងជាមួយភពផែនដីបាននៅឆ្នាំ២០២៩

ដោយ៖ សហការី

អ្នកវិទ្យាសាស្ត្ររបស់NASAបានអះអាងថា នៅឆ្នាំ២០២៩ មនុស្សក្រៅភពអាចនឹងទាក់ទងមកផែនដីបាន ក្រោយយានបានធ្វើដំណើរចម្ងាយ៧.៥ពាន់លានម៉ាយ ទៅកាន់ចក្រវាលនោះ។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ណាសាមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាជឿថា មនុស្សភពក្រៅអាចទាក់ទងជាមួយផែនដីបានភ្លាមៗនៅឆ្នាំ២០២៩។ ដោយកាលពីឆ្នាំ ២០០២ អង្គការណាសាបានបញ្ជូនរលកវិទ្យុ ទៅកាន់ប្រព័ន្ធតាមដានសំឡេង Pioneer ១០ ដែលជាពិធីការធម្មតា-មួយ ដើម្បីបញ្ជូនទិន្នន័យតាមប្រព័ន្ធតាមដានសំឡេងដែលនឹងធានាថា ទំនាក់ទំនងដែលបានបង្កើតឡើងមួយនេះអាចនឹងចាប់សញ្ញាបាន។

ការបញ្ជូនរលកសញ្ញារបស់យាន Voyager ២ បានរកឃើញភពចំនួនពីរដែលវាបានទៅដល់នៅក្នុងឆ្នាំ ២០០៧។ សញ្ញានេះបានបញ្ជូនទៅដល់ភពផ្កាយមួយ ក្នុងរយៈចម្ងាយប្រហែល ២៧ឆ្នាំនៃពន្លឺពីភពផែនដីរបស់យើង ក្នុងខណៈដែលមានការបញ្ជូនសញ្ញានេះចេញទៅ កាន់- តែទូលំទូលាយ វាក៏អាចស្ទាក់ចាប់សញ្ញាទាក់ទងពីភពផ្សេងទៀត ដែលជាភពខាងក្រៅ។

ក្រុមអ្នកស្រាវជ្រាវរបស់ UC មានក្តីសង្ឃឹមថា សញ្ញានេះនឹងត្រូវបានស្ទាក់ចាប់ដោយពិភពខាងក្រៅ ដែលនឹបញ្ជូនជាសញ្ញាហៅត្រឡប់មកកាន់ផែនដីយើងវិញ។ ការសិក្សាបានប្រើប្រាស់រលកសញ្ញាដែលបានបញ្ជូនពីផែនដីទៅកាន់យានចម្លង Voyager ១, Voyager ២, Pioneer ១០, Pioneer ១១ និង New Horizons ដោយគូសផែនទីដៅលើចំណុចដែលសញ្ញាបញ្ជូនចេញ បានយ៉ាងទូលំទូលាយទៅក្នុងចក្រវាល។

សញ្ញាបញ្ជូនត្រូវបានគេព្យាករណ៍ថា នឹងទៅដល់មួយលើកនៅក្នុងឆ្នាំ ២០៤៤ ហើយការបញ្ជូនសញ្ញាទាំងអស់របស់វា នឹងទៅដល់ ២៧៧ ផ្កាយ នៅត្រឹមឆ្នាំ ២៣៤១។ ការសិក្សាបានបញ្ជាក់ថា “ដំបូងបង្អស់យើងអាចរំពឹងថានឹងទទួលបាន ការបញ្ជូនសញ្ញាទាក់ទងត្រឡប់មកវិញ ពីជីវិតក្រៅភពដែលមានសក្តានុពលដ៏ឆ្លាតវៃ ដែលអាចរកឃើញដោយការបញ្ជូនរលកសញ្ញា របស់យាន Voyager ១ គឺនៅត្រឹមឆ្នាំ ២០២៩” ។