អន្តរជាតិ

ទារក​ប៉ាគីស្ថាន​កើត​មកមិនមាន​រន្ធ​គូទនិងមាន​លិង្គដល់ទៅ​​ពីរដ៏ចម្លែក

ដោយ៖ សហការី

នៅប្រទេសប៉ាគីស្ថានមានទារកម្នាក់​បាន​កើត​មក​មាន​លិង្គ​ពីរតែ​មិនមាន​រន្ធ​គូទនោះទេ ដែលនេះគឺជា​បាតុភូត​វេជ្ជសាស្ត្រ​ដ៏កម្រ​មួយនៅលើពិភពលោក។

លោក វេជ្ជបណ្ឌិតដែលបានផ្សព្វផ្សាយអំពីករណីដ៏កម្រនេះ ត្រូវបានគេស្គាល់ថា diphalliaបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្របានឲ្យដឹងថា លិង្គរបស់ក្មេងប្រុសប៉ាគីស្ថានមាន “ស្ថានភាពធម្មតា” តែលិង្គម្ខាងមានទំហំធំជាង ១ សង់ទីម៉ែត្រ។ គ្រូពេទ្យជំនាញវះកាត់នៅទីក្រុង Islamabad បានឲ្យដឹងដែរថា ក្មេងប្រុសនេះអាចនោម “តាមលិង្គទាំងពីរ” ផងដែរ។

ក្រុមគ្រូពេទ្យជំនាញបាន​បង្កើត​រន្ធ​ផ្នែក​ខាងក្រោម​ពោះ ដើម្បីអោយក្មេងនោះអាចបន្ទោរបង់បាន។ គ្រូពេទ្យដែលព្យាបាលក្មេងប្រុសនេះបាននិយាយទៀតថា មាន ១ភាគរយនៃអ្នកជំងឺក៏មានពិការភាពដោយសារផលប៉ះពាល់ដល់រន្ធគូទរបស់ពួកគេ។ ប៉ុន្តែ​ពួកគេ​មិន​បាន​បញ្ជាក់​ថា​ ​កុមារ​នេះ​ជា​ករណី​ពិការភាព​​ដំបូង​គេនៅ​ក្នុង​ពិភពលោក ​ឬ​ក៏យ៉ាងណា​នោះទេ។ ក្មេងប្រុសនេះបន្ទាប់ពីកើតបាន ៣៦សប្តាហ៍ ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យកុមារ នៃវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសប៉ាគីស្ថាន។

ឪពុកម្តាយរបស់ក្មេងបាននាំក្មេងនេះទៅផ្នែកសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីក្មេងនេះកើតមក។ គ្រូពេទ្យដែលពិនិត្យក្មេងរកឃើញថា ក្មេងមិនមានរន្ធគូទ និងលិង្គភ្លោះ phalluses កើតមកបានយ៉ាងល្អ ដែលម្ខាងមានប្រវែង ១.៥cm និងម្ខាងទៀតមានប្រវែង ២.៥cm។ ការស្កែន​បាន​បង្ហាញ​ថាក្មេងមាន​ប្លោកនោម​តែមួយ​ជាប់​នឹង​បង្ហួរនោម​ពីរ ដែល​មានន័យថា ទឹកនោម​បាន​ឆ្លងកាត់​​លិង្គ​ទាំងពីរ​។

គ្រូពេទ្យបាន​វះកាត់​បង្វែរ​ចុង​ពោះវៀនធំ​របស់គាត់ ​តាម​រន្ធ​ផ្នែក​ខាងក្រោម​ពោះ​ខាងឆ្វេង ដើម្បី​ឲ្យ​គាត់អាច​បន្ទោរបង់បាន​។ ក្មេងប្រុសនេះត្រូវបានពេទ្យធ្វើការតាមដាន រយៈពេលពីរថ្ងៃ- បន្ទាប់ពីការវះកាត់ ក្រោយមកគាត់ត្រូវបានរំសាយចេញពីពេទ្យ ហើយមានការណាត់ជួបដើម្បីតាមដានបន្ត៕