សន្ដិសុខសង្គម

ចាប់រំលោភសេពសន្ថវៈក្នុងបន្ទប់ទឹកមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល៖ជនសង្ស័យឃើញស្ត្រីម្នាក់ចោមពុងកន្សែងងូតទឹកក្នុងបន្ទប់ ក៏ចូលចាប់ប្រុងរំលោភសេពសន្ថវៈ តែមិនបានសម្រេចហើយរត់គេចខ្លួន ត្រូវចាប់ខ្លួននៅថ្ងៃទី២៨ ខែមេសានេះ។

ករណីខាងលើបានកើតឡើងស្ថិតក្នុងភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៧ ខែមេសា។ មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាង លាង អាយុ៤០ឆ្នាំ នៅភូមិឃុំខាងលើ ជាកម្មកររោងចក្រ។ចំណែកស្ត្រីរងគ្រោះអាយុ៣៤ឆ្នាំ នៅខេត្តកណ្ដាល។

មុនកើតហេតុ ស្ត្រីរងគ្រោះបានក្រោកពីដេករួចចូលបន្ទប់ទឹក។ពេលងូតទឹករួចនាងក៏បានយកកន្សែង មកចោមពុងបើកទ្វារចេញពីបន្ទប់ទឹក ស្រាប់តែលេចមុខជនសង្ស័យស្ទុះមកចាប់ថើបញក់ញី ហើយរុញនាងឱ្យដួលអុកគូទទៅនឹងចានបង្គន់ប្រុងរំលោភ។ពេលនោះស្ត្រីរងគ្រោះបានស្រែកឱ្យម្ដាយនិងអ្នកជិតខាងជួយ ហើយជនសង្ស័យក៏រត់គេចខ្លួន។

ក្រោយមានបណ្តឹង នគរបាលប៉ុស្តិ៍ឃុំអន្លង់រមៀត ជាមួយផ្នែកជំនាញប្រឆាំងការជួញដូរនិងការពារអនីតិជន ក៏ចាប់បានជនសង្ស័យយកកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ