អន្តរជាតិ

រុស្ស៊ីថាបានដណ្តើមយកប្លុកថ្មីចំនួន៤ នៅភាគពាយ័ព្យ ខាងលិច និងភាគនិរតី នៃក្រុងBakhmut

រុស្ស៊ីថាបានដណ្តើមយកប្លុកថ្មីចំនួន៤នៅភាគពាយ័ព្យ ភាគខាងលិច និងនិរតីនៃក្រុងបាក់មុតសមរភូមិក្តៅពីអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ដែលបានដកស្រង់សម្ដីតំណាងផ្លូវការរបស់ក្រសួងការពារជាតិរុស្ស៊ី គឺលោកឧត្តមសេនីយ៍ឯក Igor Konashenkov កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែមេសា​ នៅក្នុងទិសដៅនៃខេត្ត Donetsk ការវាយលុកបានចាប់យកតំបន់ចំនួនបួននៅភាគពាយ័ព្យខាងលិច និងភាគនិរតីនៃទីក្រុង Artemovsk [Bakmut]”។ លោក Konashenkov បាននិយាយថា “កងទ័ពអាកាសវាយលុកសត្រូវនៅជាយក្រុងភាគខាងជើង និងភាគខាងត្បូង និងគាំទ្រសកម្មភាពនៃការវាយលុករបស់កងពល”។

ជុំវិញការអះអាងផ្លូវការចុងក្រោយរបស់រុស្ស៊ីនេះ គេពុំទាន់អាចផ្ទៀងផ្ទាត់បានត្រឹមត្រូវនៅឡើយទេ។ កងកម្លាំងអ៊ុយក្រែនមិនបានចេញសេចក្តីរាយការណ៍បកស្រាយឡើយ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា