សន្ដិសុខសង្គម

ជនសង្ស័យ២នាក់ហែកបន្ទប់ឃុំឃាំងរត់គេចខ្លួនចាប់បានម្នាក់មកវិញ

ភ្នំពេញ៖ជនសង្ស័យ២នាក់ម្នាក់ជាជនបរទេសស្បែកខ្មៅ បានលួចហែកបន្ទប់ឃុំឃាំងនៃនគរបាលខណ្​ឌឫស្សីកែវរួចរត់គេចខ្លួននោះ ចាប់បានម្នាក់មកវិញនៅខេត្តឧត្តមានជ័យ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៥ ខែមេសា ជនសង្ស័យ២នាក់ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ បានលួចហែកបន្ទប់ឃុំឃាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួចរត់គេចខ្លួន ។ជនសង្ស័យ២នាក់លួចហែកបន្ទប់ឃុំឃាំងពេលកំពុងធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់ខ្លាំង។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវជាច្រើននាក់បានចេញតាមស្វែងរក។

ជនសង្ស័យពួកគេពាក់ព័ន្ធបទល្មើសផ្សេងគ្នា។ក្នុងនោះជនស្បែកខ្មៅពាក់ព័ន្ធបទឧក្រិដ្ឋសម្លាប់មនុស្សត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា។ចំណែកបុរសខ្មែរពាក់ព័ន្ធលួចរថយន្តទំនើបក្នុងខណ្ឌឫស្សីកែវ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

រហូតមកដល់ថ្ងៃទី២៨ ខែមេសានេះ សមត្ថកិច្ចចាប់បានម្នាក់នៅខេត្តឧត្តរមានជ័យ ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវទៅយកជនសង្ស័យត្រឡប់មកវិញ។ដោយឡែកជនសង្ស័យបរទេសស្បែកខ្មៅមិនទាន់រកឃើញនៅឡើយទេ៕ដោយ៖វិចិត្រ