អន្តរជាតិ

កូនភ្លោះត្រគាកជាប់គ្នានិងជើងតែ២មានមិត្តប្រុសដ៏ស្រស់សង្ហា

ដោយ៖ សហការី

កូនភ្លោះស្រីដែលកើតមកមានរាងកាយជាប់គ្នា ត្រគាកតែមួយជើងតែពីរ នៅពេលពេញវ័យពួកគេមានមិត្តប្រុសដ៏ស្រស់សង្ហា កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

កូនភ្លោះជាប់គ្នាឈ្មោះថា Lupita និង Carmen Andrade មានអាយុ ២២ឆ្នាំ ក្នុងឆ្នាំ២០២៣នេះ បានលាតត្រដាងអំពីអ្វីដែលគេចូលចិត្តក្នុងការរស់នៅជាមួយគ្នា និងគំនិតខុសៗគ្នាអំពីការស្វែងរកគូស្នេហ៍ និងរឿងរ៉ាវក្នុងជីវិតផ្សេងៗទៀត។ កូនភ្លោះជនជាតិម៉ិកស៊ិកដែលបានធំឡើងនៅក្នុងរដ្ឋ Connecticut មានឆ្អឹងត្រគាកជាប់គ្នា មានប្រព័ន្ធបន្តពូជ ថ្លើម ចរន្តឈាមតែមួយ និងមានជើងរួមគ្នា។ ពួកគេបានប្រាប់ Today.com ថា ពួកគេមានមិត្តប្រុសដ៏ស្រស់សង្ហា។Carmen ធ្លាប់ប្រាប់គេឯងថា “ជីវិតខ្ញុំទាំងពីរនាក់មិន​មែនកើតមកល្អគ្រប់រឿងនោះទេ ពួកយើងមាន​បញ្ហា​ប្រឈម​ជា​ច្រើន ប៉ុន្តែ​យើង​មាន​ជីវិត​ដ៏​ល្អប្រសើរមួយ” ។ “យើងទៅមើលកុន និងទស្សនាការប្រគំតន្ត្រី ហើយយើងធ្វើដំណើរតាមយន្តហោះដោយប្រើកៅអីរួមតែមួយ”។ លើសពីនេះពួកគេបានពន្យល់ថា ពួកគេមិនដែលគិតថានឹងធ្វើការវះកាត់បំបែកដងខ្លួនចេញពីគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យស្លាប់ម្នាក់ ឬក៏ស្លាប់ទាំងពីរនាក់តែម្តង។

​ចំពោះរឿង​ទាក់ទង​នឹង​ស្នេហា ពួកគេ​មាន​ទស្សនៈ​ខុស​គ្នា​បន្តិច ​គឺ Carmen មាន​មិត្តប្រុស​ម្នាក់​ឈ្មោះ Daniel ចំណែក Lupita មានគូស្នេហ៍​ភេទ​ដូចគ្នា​។ នាងបានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនដែលលាក់បាំងការពិតទេ គឺខ្ញុំជាកូនភ្លោះជាប់គ្នា ប៉ុន្តែខ្ញុំនៅតែទទួលបានសារជាច្រើនពីបុរសៗស្រស់សង្ហា”។ Carmen បានជួបមិត្តប្រុសរបស់នាងនៅក្នុងកម្មវិធីណាត់ជួប Hinge កាលពីខែតុលា ឆ្នាំ ២០២០ ហើយនាងបាននិយាយថា ដើម្បីជាការចាប់ផ្តើមការសន្ទនា នាងបានដាក់ខ្លួនដាច់ដោយឡែក តែបុរសនោះមិនសួរនាំនាងអំពីបញ្ហាកូនភ្លោះជាប់គ្នាទាល់តែសោះ។

ស្រ្តីកូនភ្លោះបានបញ្ជាក់ថា “ដានីយ៉ែល និង​ខ្ញុំ​ចង់បានកូន ប៉ុន្តែ​ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បាន​ទេ ដោយយើង​មាន​ជំងឺ endometriosis ហើយ​យើង​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាលប្រើប្រាស់ថ្នាំ ​ទប់ស្កាត់​អ័រម៉ូន​ដែល​ការពារ​យើង​ពី​ការ​មាន​រដូវផងដែរ​៕