អន្តរជាតិ

អ្នកជំនាញប្រាប់អំពីអត្ថប្រយោជន៍វីតាមីន B ធ្វើឲ្យខួរក្បាលល្អនិងវៃឆ្លាត

ដោយ៖ សហការី

អ្នកឯកទេសអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Harvard បានចែករំលែកវិធីប្រើប្រាស់វីតាមីនដែលមានសាធាតុបំប៉នខ្ពស់ ជួយឲ្យខួរក្បាលនៅក្មេង និងមានសុខភាពល្អ។

ក្រុមអ្នកស្រាវជ្រាវខាងអាហារូបត្ថម្ភបានឲ្យដឹងថា ប្រសិនបើមនុស្សមានវីតាមីនគ្រប់គ្រាន់នៅក្នុងខ្លួន វានឹងធ្វើឲ្យសុខភាព និងខួរក្បាលមានភាពរឹងមាំ។ តែប្រសិនបើយើងខ្វះអាហារូបត្ថម្ភ ឬខ្វះវីតាមីនវិញ នោះនឹងធ្វើឲ្យយើងមានសុខភាពចុះខ្សោយ និងខួរក្បាលបាត់បង់ភាពវៃឆ្លាតជាក់ជាមិនខានឡើយ។ ពួកគេបាននិយាយទៀតថា ប្រភេទ​អាហារបំប៉ន​ដែល​ខ្ញុំ​ផ្តល់​អាទិភាព​បំផុត​ដើម្បី​រក្សា​ខួរក្បាល​របស់ខ្ញុំ​ឲ្យនៅ​ក្មេង និង​មាន​សុខភាព​ល្អ ​គឺអាហារដែលមាន​វីតាមីន B ។

តាមការសិក្សារបស់សាលាវេជ្ជសាស្ត្រ Wayne State University បានរកឃើញថា ជំងឺបាក់ទឹកចិត្ត, ជំងឺវង្វេងស្មារតី និងបញ្ហាច្របូកច្របល់ផ្លូវចិត្ត មានការពាក់ព័ន្ធនឹងកង្វះវីតាមីន B ដូចគ្នាដែរ។ លោក រ៉ាចាប្រាហាការាន់ រ៉ាចារីធីណា (Rajaprabhakaran Rajarethinam) គ្រូពេទ្យផ្នែកវិកលចរិត និងជាអ្នកដឹកនាំការស្រាវជ្រាវបានថ្លែងឲ្យដឹងថា “កង្វះវីតាមីន B12 ក៏ជាមូលហេតុនៃបញ្ហាថយចុះការយល់ដឹង វាមិនមែនជារឿងធម្មតាដូចដែលយើងបានគិតនោះទេ ជាពិសេសនៅក្នុងចំណោមមនុស្សចាស់ដែលរស់នៅតែម្នាក់ឯង ហើយមិនបានទទួលទានអាហារឲ្យបានត្រឹមត្រូវ”។

លោកបញ្ជាក់ឲ្យដឹងថា ​វីតាមីន B បានផ្តល់ផលប្រយោជន៍សំខាន់ៗធំៗដូចជា៖ បង្កើនថាមពល, បែងចែកមុខងារថ្នាំ, កាត់បន្ថយការរលាក, ជំរុញដល់សុខភាពខួរក្បាលទាំងមូល, ប្រយុទ្ធប្រឆាំងនឹងជំងឺ, ជួយកោសិកាឲ្យមានចលនាទំនាក់ទំនងកាន់តែប្រសើរឡើង, ជំរុញឲ្យមានលំនឹង និងជំនួយបេះដូង។

ជាងនេះទៅទៀតនោះ វីតាមីន B12 ឬ cobalamin គឺជាវីតាមីនដ៏សំខាន់សម្រាប់បង្កើតកោសិកាឈាមក្រហម និង DNA និងជួយជំរុញការអភិវឌ្ឍមុខងាររបស់ប្រព័ន្ធសរសៃប្រសាទ។

B12 ក៏ជួយទ្រទ្រង់ដល់ការបំបែក homocysteine ​​ផងដែរ វាក៏ជាប្រូតេអ៊ីនម្យ៉ាងអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសរសៃឈាមបេះដូង និងនាំឲ្យកើតជំងឺវង្វេងនៅពេលដែលយើងប្រើវាលើសកម្រិត៕