សន្ដិសុខសង្គម

អគ្គមេបញ្ជាការកងរាជអាវុធហត្ថបញ្ជាឱ្យបង្រ្កាបឈើខុសច្បាប់នៅខេត្តក្រចេះ

ក្រចេះ៖អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យអាវុធហត្ថ រកមុខអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់នៅក្នុងខេត្តក្រចេះ និងចាប់វាយខ្នោះ នរណាចេញមុខរារាំងត្រូវអនុវត្តតាមច្បាប់។

នាយឧត្តមសេនីយ៍សៅ សុខា មានប្រសាសន៍និងចេញបទបញ្ជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោយបែកធ្លាយពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្តរាប់រយគ្រឿងចេញពីព្រៃឡង់ចូលក្នុងក្រុមហ៊ុនមួយ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ។សកម្មភាពគោយន្តដឹកឈើត្រូវបានគេរាយការណ៍ថា គឺដឹកចូលក្នុងក្រុមហ៊ុនស៊ីង បាយអូថិច ខូអិលធីឌី។

ក្រោយពីមានបទបញ្ជា សមត្ថកិច្ចកងរាជអាវុធហត្ថក៏បានបង្រ្កាបគោយន្តកន្ត្រៃនិងឈើជាច្រើនគ្រឿង​រង់ចាំទទួលបទបញ្ជាពីថ្នាក់លើមានចំណាត់ការត្រូវបញ្ជូនទៅឱ្យជំនាញរដ្ឋបាលព្រៃឈើ ឬដុតកម្ទេចចោល៕ដោយ៖ សុខុម