អន្តរជាតិ

ប្រទះឃើញសពស្រ្តីម្នាក់ក្រោមផ្ទាំងថ្មតាំងពីជាង១ពាន់ឆ្នាំមុន

ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញសពស្រ្តីម្នាក់ក្រោមផ្ទាំងថ្ម តាំងពីជាង១ពាន់ឆ្នាំមុននៅក្នុងប្រទេសប៉េរូ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រធានក្រុមបុរាណវិទូរបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរកឃើញសាកសពម៉ាំមីវ័យជំទង់ម្នាក់ ដែលមានអាយុកាលតាំងពីចន្លោះឆ្នាំ ៨០០ ទៅឆ្នាំ ១,២០០។ សាកសពនេះគ្របដណ្តប់ទៅដោយស្បែកក្រៀមស្ងួត និងបណ្តុំសក់ក្បាល ត្រូវបានគេជីករកឃើញនៅជាយក្រុងលីម៉ាក្នុងប្រទេសប៉េរូ។ លោក Yomira Huaman បានប្រាប់ AFP ថា គ្រោងឆ្អឹងម៉ាំមីវ័យជំទង់ដែលមានអាយុប្រហែល ១២ ឬ ១៣ ឆ្នាំ ត្រូវបានគេថែរក្សាយ៉ាងល្អ វាត្រូវបានគេរកឃើញក្នុងអំឡុងពេល ជីករុករកនៅលើទីតាំងបុរាណវត្ថុហៅថា ខាយាម៉ាខ្វៀលលា (Cajamarquilla) នៅក្នុងផ្នូរមួយដែលមានជម្រៅប្រហែល ២ ម៉ែត្រ គ្របដណ្តប់ទៅដោយភ្ទាំងថ្មដ៏ធំមួយផ្ទាំង។

Cajamarquilla គឺជាទីក្រុងដែលសាងសង់ឡើងពីភក់នៅក្នុងសម័យកាល ២០០ឆ្នាំ មុនគ.ស នៅមុនសម័យ Inca ហើយបានគ្រប់គ្រងរហូតដល់ ១,៥០០ ឆ្នាំ ដែលគេអាចប៉ាន់ស្មានថា មានប្រជាជនចាប់ពី ១០,០០០ ទៅ ២០,០០០ នាក់រស់នៅ។ Huaman បាននិយាយទៀតថា ខ្សាច់នៅក្នុងតំបន់នេះមានសាធាតុអំបិលក្នុងបរិមាណខ្ពស់ ហើយទំនងជាធ្វើឲ្យសត្វអាចស្លាប់ទាំងនៅវ័យក្មេង ដោយសាសភាវៈធម្មជាតិនៅទីនេះគេមិនអាចកំណត់បាននោះទេ។

សាកសពមានបន្សល់នូវស្បែក​​ជាប់នឹងគ្រោងឆ្អឹង​ដៃ​ជើង ចំណែក​សក់​នៅមានជាប់នៅ​លើ​ក្បាលដែល​ដាច់ចេញ​ពី​ខ្លួន ហើយមានបន្សល់ភស្តុតាងជាច្រើនទៀត មាន ធ្មេញថ្គាមខាងក្នុង ម្ជុលស្ពាន់ ចាន ពោត ម្ទេស អាវុធថ្ម និងសំណល់វាយនភ័ណ្ឌ នៅក្បែនឹងសាកសពផងដែរ។ អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាមកពីសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima Huaman បាននិយាយថា “ការរកឃើញពិតមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាសាកសពនេះត្រូវបានគេយកមកថែរក្សាបានយ៉ាងល្អ”៕