សន្ដិសុខសង្គម

ចាប់ក្រុមជនសង្ស័យ២នាក់ករណីដើរលួចកាត់ខ្សែភ្លើងតាមផ្លូវ

ភ្នំពេញ៖ កាលពីម៉ោង៤ទៀបភ្លឺថ្ងែទី២៦ ខែមេសា នគរបាលខណ្ឌទួលគោក បានចាប់ជនសង្ស័យ២នាក់ ករណីដើរលួចកាត់ខ្សែភ្លើងតាមផ្លូវសាធារណៈ ជាមួយវត្ថុតាងមួយចំនួនធំ។ការឃាត់ខ្លួនពេលកំពុង​ប្រព្រឹត្តលួចកាត់ខ្សែភ្លើងជាក់ស្ដែងនេះ នៅផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រឿន រិទ្ធ អាយុ២៥ឆ្នាំ នៅបន្ទប់ជួលផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងឈ្មោះ សេង សុច អាយុ៣១ឆ្នាំ នៅបន្ទប់ជួលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងចាប់បាន-ម៉ូតូរ៉ឺម៉ក១គ្រឿង-កាំបិតប៉័ងតោ១-កន្ត្រៃ១-សោសម្រាប់ដោះប៊ូឡុង៥-កន្ត្រៃកាត់ដែក២និងខ្សែភ្លើងកាត់រួចប្រវែងជាង២០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បំពេញបែបបទដើម្បីបញ្ជូនបន្ត៕ដោយ៖វិចិត្រ