អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ីខឹងសម្បាអ៊ុយក្រែន ប្តេជ្ញាសម្លាប់មិនរើសមុខ

មេទាហានស៊ីឈ្នួលរុស្ស៊ីខឹងសម្បាអ៊ុយក្រែនញ័រសាច់ ប្តេជ្ញាសម្លាប់មិនរើសមុខលើកងកម្លាំងអ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនសម្លាប់អ្នកទោសសង្រ្គាមរុស្ស៊ី។

ការបញ្ជាក់នេះ កើតឡើងបន្ទាប់ពីមានដំណឹងថា ទាហានអ៊ុយក្រែនពីរនាក់បានសម្រេចចិត្តសម្លាប់អ្នកទោសសង្រ្គាមរុស្ស៊ី ឬហៅថាឈ្លើយសឹករុស្ស៊ីនាពេលថ្មីៗនេះ។ មេទាហានស៊ីឈ្នួល Prigozhin បានកើតទុក្ខមិនសុខចិត្ត ដោយបង្ហោះសារលើបណ្តាញតេលេក្រាមថា “យើងនឹងសម្លាប់អ្នកទាំងអស់នោះវិញនៅសមរភូមិ។ ដូច្នេះមិនចាំបាច់ត្រូវមាន​អ្នក​ទោស​សង្គ្រាម​ទៀតទេ”។ Prigozhin បាននិយាយនៅក្នុងការថតសំឡេងកាលពីថ្ងៃអាទិត្យ ក្នុងបំណងផ្ញើទៅកាន់ហ្សេឡិនស្គីថា “ក្រោម​ច្បាប់​អន្តរជាតិ ក្រុម​របស់​លោក​ត្រូវ​មាន​កាតព្វកិច្ច​ថែរក្សា ព្យាបាល មិន​ធ្វើ​បាបអ្នក​ទោស​សង្គ្រាម​ណា​ម្នាក់ជាដាច់ខាត”។

ទោះជាយ៉ាងណាក្តី ព័ត៌មានដែលថាអ៊ុយក្រែនបានសម្លាប់អ្នកទោសរុស្ស៊ីនោះ មិនមានបណ្តញឯករាជ្យណាផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ អ៊ុយក្រែនក៏មិនបានទទួលស្គាល់ដែរ។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ការដោះដូរអ្នកទោសឈ្លើយសឹករវាងភាគីទាំងសងខាងនៅតែបានធ្វើឡើង​ក្រោមកិច្ចព្រមព្រៀងជាហូរហែ។ អ្នកទោសខ្លះមានរបួសជាប់ខ្លួនធ្ងន់ដែលត្រូវតែបញ្ជូនរកសេវាព្យាបាលបន្ទាន់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា