អន្តរជាតិ

ប្រទះឃើញថ្មប៉ប្រះទឹកនិងផ្កាថ្មដ៏ចម្លែកក្នុងសមុទ្រជម្រៅជិត៦០០ម៉ែត្រនៅអេក្វាឌ័រ

ដោយ៖ សហការី

ក្រុមអ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​ថ្មប៉ប្រះទឹក និង​ផ្កាថ្ម​ដែល​គេ​មិន​ធ្លាប់ស្គាល់​ពីមុន​មក ​ នៅក្នុងសមុទ្រជម្រៅ ៦០០ម៉ែត្រ ជុំវិញបរិវេណ​កោះ Galapagos របស់​ប្រទេសអេក្វាឌ័រ។

នេះជាការរកឃើញលើកដំបូងចាប់តាំងពីមានការកំណត់តំបន់អភិរក្សសត្វសមុទ្រ ត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៨។ ក្រសួងបរិស្ថានរបស់ប្រទេសអេក្វាឌ័របានថ្លែងអោយដឹងថា ថ្មប៉ប្រះទឹក និងផ្កាថ្មដែលទើបនឹងរកឃើញថ្មីៗនេះ គឺស្ថិតនៅក្នុងជម្រៅទឹកចាប់ពី ៤០០ ទៅ៦០០ ម៉ែត្រ ក្រោមផ្ទៃទឹកដែលមិនធ្លាប់មានពីមុនមកនៅក្នុងបរិវេណនៃចំណុចកណ្តាលរបស់ប្រជុំកោះមួយនេះ។

ក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់ថា ថ្មប៉ប្រះទឹកមានផ្កាថ្មនៅមានជីវិតរស់នៅប្រមានជាង៥០%ដែល​កំពុងជួយទ្រទ្រង់ជីវិតរស់នៅរបស់សត្វសមុទ្រជាច្រើនប្រភេទ។ ពួកគេបន្ថែមថា ថ្មប៉ប្រះទឹកហៅថា Wellington Reef នៃ Galapagos នៅតំបន់ឆ្នេរនៃកោះ Darwin ត្រូវបានគេជឿថា វាជាថ្មប៉ប្រះទឹក និងផ្កាថ្មដែលនៅសេសសល់មានជីវិតក្រោយព្រឹត្តិការណ៍ El Nino កាលពីឆ្នាំ ១៩៨២ ដល់ ១៩៨៣។

ការរកឃើញថ្មីនេះ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ថា ជាការបង្ហាញនូវអំបូរសហគមន៍ផ្កាថ្មក្នុងដែនទឹក ដែលមានការអភិរក្សរាប់សតវត្សជាបន្តបន្ទាប់មកហើយ នេះក៏ជាការគាំទ្រដល់កំណើនសត្វសមុទ្រដ៏សម្បូរបែបនឹងជីវៈចម្រុះប្រកបដោយសក្តានុពល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលគេបានបកប្រែចេញពីភាសាអេស្ប៉ាញទៅជាភាសាអង់គ្លេសថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធនធានទឹក និងអេកូឡូស៊ីរបស់អេក្វាឌ័រ លោក José Antonio Dávalos បានហៅការរកឃើញនេះថា ជាមោទកភាពមួយដ៏ប្រសើរបំផុត។

លោកបានបន្តថា “ការបង្កើតតំបន់អភិរក្សដែនសមុទ្រថ្មីនៅក្នុងប្រទេសអេក្វាឌ័រ និងបន្តលើកកម្ពស់ការអភិរក្សតំបន់ត្រូពិចប៉ែកខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក” ។ “សភាវៈចម្រុះដ៏សម្បូរបែបនៅក្នុងមហាសមុទ្រដែលមិនធ្លាប់មានការរុករាន ដែលត្រូវបានគេប្តេជ្ញាចិត្តផ្តួចផ្តើមថែរក្សានឹងពង្រឹងកិច្ចការពា នៅក្នុងបរិវេនដែនទឹកដែលមានទំហំ ៣០×៣០ នៃតំបន់សមោហសម្ព័ន្ធដែនសមុទ្រ “ Global Ocean Alliance”៕