សន្ដិសុខសង្គម

ចាប់វៀតណាម៨នាក់បង្ខាំងមនុស្សខុសច្បាប់និងរំដោះជនរងគ្រោះ១០នាក់

ស្វាយរៀង៖សមត្ថកិច្ចខេត្តស្វាយរៀង បានស្រាវជ្រាវចាប់ជនជាតិវៀតណាម៨នាក់ ករណីបង្ខាំងមនុស្សខុសច្បាប់ក្នុងកាស៊ីណូសៀងហៃ រីសត និងរំដោះជនរងគ្រោះបានចំនួន១០នាក់។

មន្ត្រីនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមនិងរំដោះជនរងគ្រោះនេះ ធ្វើឡើងនៅក្នុងកាស៊ីណូសៀងហៃ រីសត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៨នាក់មានអាយុពី២៣ដល់៤៦ឆ្នាំ។

ចំណែកជនរងគ្រោះ១០នាក់មានអាយុពី៣២ដល់៥៣ឆ្នាំ ពួកគេជាជនជាតិវៀតណាម នៅស្រុកមីឌឹក-ស្រុកជឹងម៉ា-ខេត្តដុងថាប់ប្រទេសវៀតណាម។បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំរោង ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖វិចិត្រ