អន្តរជាតិ

ចក្រភពអង់គ្លេសសង្កត់កចិនឲ្យបង្ហាញឲ្យច្បាស់នូវចេតនាពង្រីកកម្លាំងយោធា

ចក្រភពអង់គ្លេស សង្កត់កមហាយក្សចិនឲ្យបង្ហាញលាតត្រដាងនូវចតនាឲ្យច្បាស់លាស់នៅពីក្រោយ ការកសាងពង្រីកកម្លាំងយោធាដ៏ធំក្នុងប្រវត្តិសាស្រ្ត។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានបញ្ជាក់ថា នឹងជំរុញឱ្យខានតែបានដាក់ប្រទេសចិនបើកទូលាយបន្ថែមទៀតនូវហេតុផលនៅពីក្រោយអ្វីដែលលោកហៅថា ការកសាងយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសន្តិភាព ហើយបាននិយាយថា ការសម្ងាត់ទាំងនេះអាចនាំឱ្យមាន “ការគណនាខុសក្លាយជាសោកនាដកម្ម”។

នៅក្នុងសុន្ទរកថាមួយនៅឯ Mansion House ទីក្រុងឡុងដ៍ នៅថ្ងៃអង្គារទី ២៥  Cleverly និយាយថា ចក្រភពអង់គ្លេសបើកចំហអំពីការស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយសម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយបានអំពាវនាវឱ្យប្រទេសចិនច្បាស់លាស់អំពីចេតនារបស់ខ្លួន។ លោក Cleverly ថា “ខ្ញុំជំរុញឱ្យប្រទេសចិនបើកចំហស្មើៗគ្នាអំពីគោលលទ្ធិ និងចេតនានៅពីក្រោយការពង្រីកយោធារបស់ខ្លួន ពីព្រោះការសម្ងាត់លាក់មនុស្សគ្រប់គ្នានេះ អាចបង្កើនហានិភ័យនៃការគណនាខុសសោកនាដកម្ម”។ Cleverly ក៏បានព្រមានចិនពីការរំលោភសិទ្ធិមនុស្ស ពិសេសនៅតំបន់ស៊ីនជាំងផងដែរ។

នាពេលចុងក្រោយនេះ ចិនហាក់បានបង្ហាញសាច់ដុំ កម្លាំងយោធាសមយុទ្ធមិនលស់ពេលគួរឲ្យព្រួយបារម្ភនៅចក្រសមុទ្រតៃវ៉ាន់។ ចិនក៏បានប្រកាសពីកញ្ចប់ថវិកាការពារជាតិខ្ពស់ប្រចាំឆ្នាំ និងប្រកាន់ជំហរថា ច្រកសមុទ្រតៃវ៉ាន់ទាំងសងគឺជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ដោយមិនអាចប្រកែកបាន។ ចិននឹងប្រើគ្រប់វិធីដើម្បីទទួលបានទឹកដីខេត្តកោះនោះយកមកវិញ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា