សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៤នាក់ករណីជិះម៉ូតូឆក់កាបូប

​ភ្នំពេញ​៖ក្រុមជនសង្ស័យបានជិះម៉ូតូឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់អស់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវចាប់បាន៤នាក់។ករណីនេះបានកើតឡើងនៅត្រង់ផ្លូវបេតុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២៤ ខែមេសា។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា​ ស្ត្រីរងគ្រោះឈ្មោះ វ៉ា ស៊ីម៉ៃ អាយុ២៤ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូគ្នា២នាក់ម៉ាក Scoopy។ ចំណែកជនសង្ស័យទាំង៤នាក់-ឈ្មោះ ឌី មេសំណាង- ចំរើន សុភ័ក្ត្រ-វាសនា ឆារ៉ានិងមីន រ៉ូហ្សាក់។ពួកគេមានមានផ្ទុកសារធាតុញៀនអាយុពី១៧ដល់២៨ឆ្នាំ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារ-ទូរសព្ទ១គ្រឿងជារបស់ជនរងគ្រោះ ហើយបានប្រគល់ឱ្យម្ចាស់វិញ-ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ផ្លាកលេខភ្នំពេញ1IJ-2670 ជាមធ្យោបាយជិះធ្វើសកម្មភាព។ជនសង្ស័យទាំង៤នាក់ត្រូវនគរបាលជំនាញកំពុងបន្តនីតិវិធី៕ដោយ៖វិចិត្រ