អន្តរជាតិ

កូនប្រុសអ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានចូលបម្រើការជាមួយទាហានស៊ីឈ្នួលដែរ

លោក Nikolai Peskov ជាកូនប្រុសអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskovបាននិយាយថា បានចូលបម្រើការជាមួយទាហានស៊ីឈ្នួលរុស្ស៊ីជួយច្បាំងប្រឆាំងអ៊ុយក្រែនតំណាងវីវភាពស្នេហាជាតិ។

Nikolai Peskov អាយុ ៣៣ ឆ្នាំ ជាកូនប្រុសរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានប្រាប់កាសែត Komsomolskaya Pravda ដែលជាកម្មសិទ្ធិឯកជនថា គាត់បានបម្រើការជាមួយទាហានស៊ីឈ្នួលរុស្ស៊ីច្បាំងជាមួយអ៊ុយក្រែន ដែលជាគំរូសាធារណៈដ៏កម្រក្នុងនាមជាកូនប្រុសមន្ត្រីជាន់ខ្ពស់រុស្ស៊ីក្នុងសង្គ្រាម។ នៅពេលសួរអំពីទស្សនៈរបស់ឪពុកគាត់ចំពោះការចូលបម្រើជាតិនេះ Nikolai Peskov បាននិយាយថា “ឪពុករបស់លោកគាត់មានមោទកភាពចំពោះលោក ដោយបាន​ប្រាប់ថា ខ្ញុំនេះគឺជា​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវហើយ”។

លោក Peskov ដែលជាឪពុកបានបម្រើការជាអ្នកនាំពាក្យរបស់ពូទីនតាំងពីឆ្នាំ២០០៨បាននិយាយនៅ​ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ផងដែរថា “វាស៊ីសងអាស្រ័យលើគំនិតផ្តួចផ្តើមរបស់ខ្ញុំ”។ “ខ្ញុំបានចាត់ទុកវាជាកាតព្វកិច្ចរបស់ខ្ញុំ”។

អាស្រ័យតាមមេទាហានស៊ីឈ្នួល លោក Yevgeny Prigozhin កូនរបស់ Peskov ពិតជាបានចូលបម្រើកងទ័ព​ចូលរួមជាមួយទាហានស៊ីឈ្នួលទទួលខុសត្រូវកាន់ខាងកាំភ្លើងធំមែន។ សូមរំលឹកថា ចាប់តាំងពីមានការបើកប្រតិបត្តិការយោធាមក បុរសៗរុស្ស៊ីពិបាកក្នុងការគេចខ្លួនពីការធ្វើទ័ពណាស់។ ការចុះឈ្មោះបានធ្វើឡើងថ្មីតាមរយៈប្រព័ន្ធឌីជីថល អ្នកដែលបដិសេធនឹងត្រូវរឹតត្បិតសិទ្ធិសង្គមសំខាន់ៗ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា