កីឡា

Manchester United បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រហើយ​ ក្រោយទម្លាក់ Brighton ដ៏តានតឹងនៃពានរង្វាន់ FA Cup

ដោយ៖ Rith Kongkea

ក្លិបបិសាចក្រហមបានបោះជំហានឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ និងត្រូវប្រឈមមុខជាមួយគូប្រជែង Manchester City នៃពានរង្វាន់ FA Cup បន្ទាប់ពីទម្លាក់ក្រុម Brighton ដោយបាល់កាត់សេចក្ដីប៉េណាល់ទី(៧ទល់៦) ។

នេះជាការប្រកួតដ៏ស្វិតស្វាញ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាទៅវិញទៅមកពេញ៩០នាទី ប៉ុន្តែលទ្ធផលបានត្រឹម ០-០ ទោះបីត្រូវតតាំងគ្នាបន្ថែម១៥នាទីពីរដង(១២០នាទី)ទៀតក៏ដោយ នៅតែមិនទាន់រកក្រុមណាឈ្នះក្រុមណាចាញ់ រហូតឈានដល់វគ្គទាត់បាល់កាត់សេចក្ដីប៉េណាល់ទី។

ការស៊ុតបាល់ប៉េណាល់ទីរឹតតែតានតឹងបន្តទៀតនៅកីឡដ្ឋាន Wembley ខណៈ United ជាអ្នកឈ្នះដោយលទ្ធផល​ ៧ទល់៦ ហើយត្រូវឡើងទៅជួប Man City នៅវគ្គផ្ដាច់ព្រ័ត្រ ។

គួរបញ្ជាក់ផងដែរថា Manchester United ធ្លាប់ឈ្នះជើងឯក FA Cup ១២សម័យ ដោយឈ្នះចុងក្រោយបង្អស់នៅឆ្នាំ២០១៦ ខណៈ Manchester City វិញក៏ធ្លាប់ឈ្នះបាន៦សម័យដែរ។នេះជាប្រវត្តិសាស្រ្តថ្មីមួយទៀតនៅ FA Cup ៕