អន្តរជាតិ

អ៊ុយក្រែនបានឆ្លងកាត់ទន្លេ Dnipro តំបន់ឃើសន ត្រៀមបើកការវាយចូលផ្តាច់លើរុស្ស៊ី

ក្រុមអ្នកវិភាគយោធាអន្តរជាតិបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់នូវទន្លេ Dnipro តំបន់ឃើសនភាគខាងត្បូង ត្រៀមបើកការវាយចូលផ្តាច់លើរុស្ស៊ីឲ្យដល់ឧបទ្វីបគ្រីមៀរ។

អ្នកវិភាគមកពីវិទ្យាស្ថានសិក្សាសង្គ្រាមISW ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បាននិយាយថា ខ្សែវីដេអូពីអ្នកសរសេរប្លុកយោធារុស្ស៊ីបានផ្តល់នូវ រូបភាពភូមិសាស្ត្រដែលអាចទុកចិត្តបានដំបូងបង្អស់​នៃទីតាំងអ៊ុយក្រែនភាគខាងត្បូងនៃទន្លេក្នុងតំបន់ឃើសន។ វាបាននិយាយថា “វិសាលភាព និងចេតនានៃមុខតំណែងអ៊ុយក្រែនទាំងនេះ នៅតែឈានមុខ ក៏ដូចជាសមត្ថភាព និងឆន្ទៈរបស់អ៊ុយក្រែនក្នុងការរក្សាតំណែងប្រកបដោយនិរន្តរភាពនៅក្នុងតំបន់នេះ”។ វិទ្យាស្ថានជឿជាក់ថា ការឆ្លងកាត់នេះកើតឡើងនៅពេលដែលការរំពឹងទុកនៅតែបន្តកើនឡើងជុំវិញការវាយលុកនិទាឃរដូវដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែន ដែលអ្នកវិភាគបានស្នើថាអាចមានគោលបំណងរុញច្រានបុកឲ្យដល់ចម្ងាយ ១០០ ម៉ាយ​ស្មើនឹងជាង១៦០គីឡូម៉ែត្រពីភាគខាងត្បូងនៃទន្លេយ៉ាងហោចណាស់រហូតដល់ឧបទ្វីបគ្រីមៀរ។

ប្រសិនបើកងកម្លាំងអ៊ុយក្រែនបានកាន់កាប់ដល់ទន្លេ វានឹងក្លាយជាការអាម៉ាស់ដ៏ធំមួយសម្រាប់លោក ពូទីន និងទីក្រុងមូស្គូ ដោយចាត់ទុកថាកងកម្លាំងរុស្ស៊ីបានអួតអំពីរបៀបដែលការដកទ័ពរបស់ពួកគេចេញពី Kherson កាលពីឆ្នាំមុនអនុញ្ញាតដោយបានប្រើប្រាស់ទន្លេ Dnipro ជាផ្នែកការពារខ្លួនពីអ៊ុយក្រែន៕

ប្រភព៖ Dailymail

ប្រែសម្រួល៖សុខ តុលា