អន្តរជាតិ

រកឃើញបំណែកកប៉ាល់ជប៉ុនក្នុងឆ្នាំ១៩៤២លិចនៅហ្វីលីពីនស្លាប់មនុស្សជាច្រើន

ដោយ៖ សហការី

ក្រុមជំនាញរុករកបានរកឃើញបំណែកកប៉ាក់ដឹកជញ្ជូនរបស់ជប៉ុនសម័យសង្គ្រាមលោកលើកទី២ ដែលបានលិចនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ១៩៤២ សម្លាប់អ្នកទោសអូស្រ្តាលីជិត១ពាន់នាក់។

បើតាមក្រុមអ្នកជំនាញបានឲ្យដឹងទៀតថា កប៉ាល់ដែលមានឈ្មោះថា SS Montevideo Maru ត្រូវបានលិចនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៤២ ដែលកំពុងធ្វើដំណើរពីប្រទេស Papua New Guinea ទៅកាន់ Hainan របស់ប្រទេសចិន។ ដោយនាវាមុជទឹករបស់សហរដ្ឋអាមេរិក ដែលនាវិកមិនបានដឹងថា កប៉ាល់នោះបានដឹកអ្នកទោសសង្គ្រាមនោះទេ។ ទីតាំង​នៃ​ការ​ខូច​ខាត ​នៅ​តែ​ជា​អាថ៌​កំបាំង​អស់​រយៈ​ពេល​ជាង​៨០​ឆ្នាំ​មក​ហើយ។

នាវានេះត្រូវបានរកឃើញនៅជម្រៅជាង ៤គីឡូម៉ែត្រ ខណៈក្រុមបុរាណវិទ្យាដែនសមុទ្រ Silentworld Foundation ដែលរៀបចំបេសកកម្មនេះបាននិយាយបញ្ជាក់ថា បានរកឃើញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ថ្មីៗនេះ។

ការលិចនាវា Montevideo Maru គឺជាគ្រោះមហន្តរាយដែនសមុទ្រដ៏អាក្រក់បំផុត របស់ប្រទេសអូស្ត្រាលី ដែលបានសម្លាប់ពលរដ្ឋអូស្ត្រាលីប្រមាណ ៩៧៩ នាក់ រួមមានទាហានយ៉ាងហោចណាស់ ៨៥០ នាក់។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅក្នុងធ្វីតធ័រថា “នៅទីបំផុតកន្លែងសម្រាកនៃព្រលឹងដែលបាត់បង់របស់ ម៉ុងទ័រវីដេអូ ម៉ារ៉ូ ត្រូវបានរកឃើញហើយ”៕